ការថតខ្សែភាពយន្ត Iron Man 3 ត្រូវបានផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីតួឯកក្នុងរឿងមួយនេះ គឺលោក Robert Downey Jr ត្រូវរងរបួសនៅក្នុងអំឡុងពេលថត។
គួរបញ្ជាក់ដែរថា តួឯកក្នុងរឿងមួយនេះ គឺលោក Robert Downey Jr ដែលមានវ័យ 47 ឆ្នាំត្រូវបានអោយដឹងថា បានរងរបួសជាទម្ងន់នៅត្រង់ខ្មងជើងរបស់គាត់ អំឡុងពេលថតខ្សែភាពយន្ត Iron Man 3 នាឯភាគខាងជើង នៃរដ្ឋ Carolina ។

លើសពីនេះទៅទៀត បើយោងតាមអ្នកនាំពាក្យដែលមកពី Marvel Studios បាននិយាយបញ្ជាក់អោយដឹងថា លោក Robert Downey Jr ដែលជាតួសំខាន់ជាងគេនៅក្នុងការថតខ្សែភាពយន្ត Iron Man វគ្គ 3 នេះត្រូវបានរងរបួស កាលពីអំឡុងពេលថតខ្សែភាពយន្តនេះ នាពេលកន្លងមក ហើយបើនិយាយពីសង្វាក់ផលិតកម្មនៃការថតខ្សែភាពយន្តនេះ នឹងត្រូវបានពន្យាពេលក្នុងរយៈពេលខ្លី ។

គួររំឮកផងដែរថា ខ្សែភាពយន្តមួយនេះ ក៏ចូលរួមសម្តែងដោយតារាល្បីៗមួយចំនួនផ្សេងទៀតផងដែរដែលរួមមានដូចជា ៖ Gwyneth Paltrow, Ben Kingsley, Rebecca Hall នឹង Guy Prarce ហើយខ្សែភាពយន្ត Iron Man 3 នេះនឹងត្រូវបានថតបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ លើសពីនេះទៅទៀត បើ់តាមរបាយការណ៍បានបន្ថែមថា វានឹងត្រូវដាក់បញ្ជាំងជាផ្លូវការនៅថ្ងៃទី 03 ខែ ឧសភា ឆ្នាំ 2013 ខាងមុខនេះ៕
ដោយ ៖ រិទ្ធីប្រភព ៖ Dailymail