Justin Bieber បានធ្វើអោយកម្មវិធីប្រគល់ពានរង្វាន់ Teen Choice Awards កក្រើកសាជាថ្មីម្តងទៀត ជាមួយនិងទេពកោសល្យ ក៏ដូចជាភាពប៉ិនប្រសប់ក្នុងការរាំច្រៀងរបស់គេ ដោយបានលើកយកបទ ដ៏កំពុងពេញនិយមមកបកស្រាយ ក្នុងនោះរួមមានBoyfriend និងបទ As Long As You Love Me ។
គួរបញ្ជាក់ផងដែរថា Justin បានធ្វើអោយកម្មវិធីប្រគល់ពានរង្វាន់មួយនេះពោរពេញទៅដោយសម្លេងស្រែកហ៊ោរកញ្ជៀវ នឹងភាពសប្បាយរីករាយ ស្របពេលដែលវាក៏ជាថ្ងៃនៃខួបកំណើតរបស់មិត្តស្រីរបស់ខ្លួនផងដែរ គឺនាង Selena Gomez ។

លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មានបានបញ្ជាក់អោយដឹងថា ក្រោយពី Justin បានឡើងសម្តែងបទ Boyfriend ក៏ដូចជាបទ As Long As You Love Me គេមិនបានធ្វើអោយទស្សនិកជនខកចិត្តនោះទេ ក៏ដោយសារតែម្នាក់ៗដែលបានចូលរួមកម្មវិធី ល្ងាចថ្ងៃអាទិត្យនោះ ពោរពេញទៅដោយស្នាមញញឺមគ្រប់គ្នា។

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីមានការសម្តែងដ៏អស្ចារ្យ បើតាមប្រភពសារព័ត៌មាន ដដែលនេះ បានបន្ថែមថា Justin ក៏បានឈ្នះពានរង្វាន់នារាត្រីនោះផងដែរ៕
ដោយ ៖ រិទ្ធីប្រភព ៖ hollywoodlife