កាលពីថ្ងៃទី ៣១ កក្កដា កន្លងទៅ គេហទំព័រមួយរបស់ចិន បានចុះផ្សាយរូបថតស្រ្ដីវ័យចំណាស់ម្នាក់ យកកុក្ដាកូនក្រមុំសិចស៊ី មកចងជាប់នឹងដើមឈើរ ដើម្បីធ្វើជាផ្លាកសញ្ញាចរាចរណ៍។

នេះគឺជាគំនិតល្អមួយ ក្នុងការធ្វើអោយមានការចាប់អារម្មណ៍ពីអ្នកបើកបរកាត់ទីនេះ។ នៅពេលបានឃើញកុក្ដាកូនក្រមុំសិចស៊ីនេះ អ្នកបើកបរប្រាកដជាត្រូវបន្ថយល្បឿន ស្របពេលដែលកន្លែងនេះ ជាតំបន់គ្រោះថ្នាក់។

/

លោកយាយរូបនេះ បានថ្លែងថា នោះតំបន់នេះ គេតែងឃើញមានការបើកបរក្នុងលឿនហួស តែមិនមានផ្លាកសញ្ញាចរាចារណ៍ណាមួយត្រូវបានគេដាក់នៅទីនេះនោះទេ ដូច្នេះគាត់ក៏សម្រេចចិត្តយក កុក្ដាកូនក្រមុំសិចស៊ី នោះ មកចងជាប់នឹងដើមឈើរ ដើម្បីធ្វើអោយមានការចាប់អារម្មណ៍និងសង្ឃឹមថា អ្នកបើកបរឆ្លងកាត់ទីនេះនឹងបន្ថយល្បឿន នៅពេលបានឃើញវា។
/
ទោះជាយ៉ាងនេះក្ដី មានមតិមួយចំនួន និយាយថា អំពើល្អនេះក៏អាចធ្វើអោយមានគ្រោះថ្នាក់ផងដែរដោយសារតែ អ្នកបើកបរអាចនឹងបាត់បង់ការផ្ដោតអារម្មណ៍ក្នុងពេលបើកបរ ព្រោះថា ពួកគេខំតែមើលស្រីស្អាតនេះ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14