បន្ទាប់ពីបានឧទ្ទេសនាមខ្សែវីដេអូ Decisions លោក Martin Elliso អ្នកដឹកនាំរបស់គេហទំព័រសិចមួយ បានផ្ញើសំបុត្រការអញ្ជើញ Miley Cyrus អោយចូលរួមសំដែងក្នុងឈុតឆាកសិចមួយចំនួនជាមួយនឹងនារីម្នាក់ ដោយបាននិយាយថា នឹងអោយតម្លៃ មួយលានដុល្លារអាមេរិក ប្រសិននាងយល់ព្រម។
ប្រការដែលគួរភ្ញាក់ផ្អើលបំផុត គឺនារីដែលលោក Martin Ellison បានរំលឹកខាងលើនោះ គឺជាJessie Andrews មិត្តរួមសំដែងរបស់ Miley Cyrus ក្នុងខ្សែវីដេអូ Decisions ។
នៅក្នុងសំបុត្រផ្ញើទៅកាន់អ្នកគ្រប់គ្រងរបស់ Miley Cyrus លោក Martin Elliso បានសរសេរថា ៖ ក្រោយពីបានទស្សនាវីដេអូ Decisions យើងខ្ញុំមានការចាប់អារម្មណ៍ចំពោះការសំដែង និងភាពសិចស៊ីរបស់នារីទាំងពីរនេះ។ គម្រោងការរបស់យើង គឺបង្កើតខ្សែវីដេអូនេះជាថ្មី ដើម្បីអោយវាមានភាពទាក់ទាញជាងមុនបន្ដិច។ អ្នកទាំងពីរនឹងត្រូវអាក្រាតកាយ និងថើបគ្នា។ កម្រិតនៃភាពសិចស៊ីគឺជាជម្រើសរបស់ Miley Cyrus ។ យើងខ្ញុំចង់យក Jessie Andrews ជំនួសអោយ Liam។
បច្ចុប្បន្ននេះ អ្នកតំណាងរបស់ Miley Cyrus មិនទាន់បញ្ចេញប្រត្តិកម្មចំពោះការអញ្ជើញនេះនៅឡើយ។ គួររំលឹកថា កាលពីមុននេះ ទស្សនាវដ្ដី Playboy ក៏ធ្លាប់បានអញ្ជើញអោយ Miley Cyrus ថតអាក្រាតដាក់លើទំព័រក្របមុខ ជាមួយនឹងតម្លៃថ្លៃផងដែរ៕



ដោយ ៖ សីហាប្រភព ៖ LD