មនុស្សចំណាស់ៗរាប់សិបរយនាក់បានធ្វើដំណើរទៅផ្សារស្នេហ៏ នៅសៀងហៃប្រទេសចិន ជារៀងរាល់ចុងសប្តាហ៍ក្នុងគោលបំណងស្វែងរកគូស្រករអោយកូនប្រុស កូនស្រីនិងសំរាប់ខ្លួនផ្ទាល់។

/ស្ត្រីម្នាក់នេះកំពុងឈរមុខកន្លែងបិទប្រវតិ្តរូបរបស់បណ្តារសមាជិក ក្នុងផ្សារស្នេហ៍

ស្ត្រីជាម្តាយម្នាក់បានអោយដឹងថា 2ឆ្នាំមកហើយ ចុងសប្តាហ៍ណាក៏ខ្ញុំមកដល់ទីនេះប៉ុន្តែមិនបានសមបំណងសោះ មានអ្នកខ្លះមកទីនេះ4-5ឆ្នាំទៅហើយនៅតែរកគូស្រករមិនបាន។ កូនស្រីខ្ញុំបានទៅរៀននៅអង់គ្លេស 7ឆ្នាំ ពេលត្រលប់មកវិញវាហាក់ហួសពេលបន្តិចក្នុងការរកគូស្រករ។ស្ត្រីជាម្តាយបន្ត វាចេះតែគិតថា7 ឆ្នាំនៅអង់គ្លេសគឺអស្ចារ្យណាស់សំរាប់វា ប៉ុន្តែខ្ញុំគិតថាគ្មានអ្វីមានសំខាន់ជាងការបង្កើតក្រុមគ្រួសារឡើយ​។

នៅសៀងហៃ រៀងរាល់សប្តាហ៍ផ្សារស្នេហ៍ជាកន្លែងដែលប្រមូលផ្តុំមនុស្ស។ អ្នកជាឪពុកនិងម្តាយរាប់សិបរយនាក់បានមកទីនេះ ទោះជាមេឃភ្លៀងរឺក្តៅយ៉ាងណាក៏ដោយ។ ពួកគាត់បានបិទក្រដាសប្រវត្តិរូបសង្ខេបរបស់កូន ដោយមានសរសេរពីអាយុ កំពស់ កំរិតវប្បធម៌ មុខរបរ ប្រាក់ខែ បានទៅរៀននៅបរទេស...។

បុរសជាឪពុកម្នាក់បានឆ្លើយតបទៅនឹងសំនួររបស់អ្នកយកពត៌មានដោយទឹកមុខរីករាយថា កូនស្រីខ្ញុំមិនចង់អោយខ្ញុំមកទីនេះទេ។ ខ្ញុំបានលួចយករូបថតរបស់វាមកបិទនៅផ្សារនេះ ហើយខ្ញុំបានទទួលការណាត់ជួប12ដងសំរាប់កូនស្រីអាយុ29ឆ្នាំរបស់ខ្ញុំ ប៉ុន្តែគ្មានបានលទ្ធផលអ្វីសោះ។ ទោះជាលទ្ធផលសំរេចបានមិនមានច្រើន ប៉ុន្តែមានមនុស្សជាច្រើនបានមានក្តីសង្ឃឹមថាចុងក្រោយពួកគេនឹងរកបានកូនប្រសារជាមិនខាន។អ្នកដែលបានមកផ្សាយពាណិជ្ជកម្មនៅទីនេះ ភាគច្រើនមានអាយុចន្លោះចាប់ពី20 ដល់ 30ឆ្នាំ។ ចំនួនមនុស្សស្រីមានច្រើនជាងមនុស្សប្រុស ដែលក្នុងនោះក៏មានតាចាស់អាយុ73ឆ្នាំផងដែរ៕

ដោយ៖ និស្ស័យប្រភព៖ vnexpress