បវរកញ្ញាឯករបស់ Philippines នាង Mutya Datul មានរូបរាងដ៏ស្រស់ស្អាត រង្វង់មុខស្រស់ស្រាយ ភ្លឺថ្លា រួមនិងកត្ដាដ៏អស្ចារ្យដទៃទៀត   ដូច្នេះនាងក៏បានជាប់ជាបវរកញ្ញាកំពូលរបស់ជាតិ   (Miss Supranational 2013) ឆ្នាំ ២០១៣។

/រាត្រីផ្ដាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញា Supranational ២០១៣ ត្រូវបានប្រារព្ធឡើងនៅវិមាន Sport Palace ប្រទេស Belarus កាលពីថ្ងៃទី ៦ កញ្ញា។

/ពិធីនេះ មានការចូលរួមពីសំណាក់បេក្ខនារី ជាស្រីស្អាត ចំនួន ៨០នាក់ មកពីតំបន់ និងប្រទេសជាច្រើន ជុំវិញពិភពលោក។

/ស្រីស្អាតដែលទទួលបានចំណាក់ថ្នាក់ខ្ពស់បំផុតក្នុងការប្រកួតនេះ គឺបេក្ខភាពមកពីប្រទេស Philippines នាង Mutya Johanna អាយុ ២១ឆ្នាំ កំពស់ ១,៧៣ម៉ែត្រ។/ក្រៅពីទទួលបានតំណែងជាបវរកញ្ញាឯក នាង Mutya Johanna ក៏ទទួលបានពានរង្វាន់ Miss Personality (បវរកញ្ញាបុគ្គលិកលក្ខណៈ) ផងដែរ។/Top 3 ក្នុងការប្រកួត ពីឆ្វេងទៅស្ដាំ ៖ បវរកញ្ញាទី ២ មកពី ទួរគី , បវរកញ្ញា Philippines និងបវរកញ្ញាទី ៣ មកពី Mexico ។/គួររំឭកថា នាង Mutya Datul មុននេះ ធ្លាប់ទទួលបានតំណែងជាបវរកញ្ញា Supranational ប្រចាំឆ្នាំ ២០១៣ របស់ Philippines ដែលត្រូវបានប្រារព្ធឡើង កាលពីខែមេសា។

ដោយ ៖ តារាប្រភព ៖ VE/gulfnews