មិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានប្លែកបរទេស spy បានចេញផ្សាយអោយដឹងថា​នៅឯប្រទេសជប៉ុនឯណោះវិញ ពិតជាចម្លែកហួស ជាមួយនឹងសិល្បៈនៃការម៉ាស្សាមុខដ៏ចម្លែក ស្ទើរតែមិនធ្លាប់ជួបប្រទះ នោះគឺ ការម៉ាស្សាមុខ ​ដោយប្រើសត្វខ្យង 'snail facials'

គួរបញ្ជាក់ផងដែរថា សេវាកម្មម៉ាស្សាមុខមួយនេះ​ នឹងត្រូវបានធ្វើឡើងជាពិសេសសំរាប់អតិថិជនរូបណា ដែលចង់សំអាតផ្ទៃមុខជាំខ្មៅ ក៏ដូចជា​​សំអាត និងផ្ចិតរន្ធញើសផ្ទៃមុខ។

យ៉ាងណាមិញ បើយោងតាមសម្តីលោកManami Takamura ជាអ្នកបម្រើការអោយហាងថែរក្សាសម្ភស្សមួយរបស់ប្រទេសជប៉ុនមានយីហោ beauty salon Ci:z.Labo អោយដឹងថា   ជាការពិត  សារធាតុរំអិលៗ  ដែលចេញមកពីសត្វខ្យង  ពិតជាប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងទៅនឹងការវិវត្តន៍ទៅរកភាពវ័យចំណាស់ របស់ស្បែកមុខ។

width=430

គួរបញ្ជាក់ផងដែរថា   សេវាកម្មម៉ាស្សាមុខ  ដោយសត្វខ្យងមួយនេះ ត្រូវបានគេធ្វើឡើងក្នុងរយៈពេល ៦០ នាទី ដែលនៅក្នុងនោះ ក្នុងមួយដងៗ មានតម្លៃ ២៤៣ ដុល្លារ  ទន្ទឹមនឹងនេះ បើយោងតាមសម្តីអតិថិជនម្នាក់ ឈ្មោះ  Sayaka Ito  អោយដឹងថា  ដើមឡើយ កាលដែលទទួលយកសេវាកម្មម៉ាស្សាមួយនេះ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំងក៏ប៉ុន្តែអំឡុងពេលនៃការម៉ាស្សា ពោលគឺ សត្វខ្យងវានៅលើមុខនោះ  លោកអ្នកពិតជាមានអារម្មណ៍សុខស្រួលជាខ្លាំង    ស្របពេលដែលមុខរបស់លោកអ្នកពិតជាស្រស់ថ្លា  និងទន់ល្មើយ បន្ទាប់ពីទទួលយកសេវាកម្មមួយនេះ​ ។  ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖​

ដោយ ៖ ពិសីប្រភព ៖ spy