កូឡុំប៊ី៖ នៅពេលដែលគេបង្ហោះរូបភាពវីដេអូមួយ ដែលបង្ហាញពីបុរសម្នាក់ បានចង់ដើរឆ្លងផ្លូវរទះភ្លើង ដោយមិនបានប្រុងប្រយ័ត្ន ប៊ិះរថភ្លើងកិនស្លាប់ តែត្រូវបានប៉ូលីស ជួយអូសដៃចេញទាន់នោះ​ គឺបានធ្វើអោយមនុស្សជាច្រើន មានការតក់ស្លុតយ៉ាងខ្លាំង​ និងសូមសរសើរពីភាពរហ័សរហួន ប៉ូលីសម្នាក់នោះដែរ។

width=456

រឿងរ៉ាវនេះ បានកើតឡើង នៅឯចំណតរថទេះភ្លើងមួយកន្លែង នៅក្នុងប្រទេសកូឡុំប៊ី ខណៈប៉ូលីសដែលប្រចាំការនៅទីនោះ ​​​ បានអូសដៃបុរសម្នាក់រាងចំណាស់ម្នាក់បន្ដិច ពាក់អាវស ដោយមានបំណង ចង់ដើរឆ្លងកាត់ផ្លូវរទេះភ្លើង មិនបានមើលមុខក្រោយ។

 

width=456

លោក Gustavo Chaparro ដែលជាអ្នកជួយសង្រ្គោះបុរសម្នាក់នោះ បាននិយាយថា ដោយសារការរងចំារថភ្លើងយូរបន្ដិច បុរសនោះ ក៏បានឡើងដើរចុះឡើង តែមិនដឹងយ៉ាងម៉ិចស្រាប់តែរថភ្លើងជិតមកដល់ បុរសនោះក៏បានដើរឆ្លងកាត់ផ្លូវរថភ្លើងមែន ឃើញបែបនេះ គាត់ក៏បានចាប់អូសដៃបុរសនោះ យ៉ាងលឿន។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

ដោយ៖ ណារិន្ទប្រភព៖ dailymail