មិនគួរអោយជឿ​  ៖ ​ ជាការពិត ការងារសំណង់  ជាការងារមួយ​ ដែលមានលក្ខណៈប្រឈមជាខ្លាំង ក៏ព្រោះតែវាមានហានិភ័យខ្ពស់ ក្នុងការបាត់បង់អាយុជីវិត ស្របពេលដែលការងារមួយនេះ     តំរូវអោយធ្វើការជាមួយនឹងទីខ្ពស់   ប្រដាប់ទៅដោយគ្រឿងម៉ាស៊ីនធំៗ  គ្រឿងប្រដាប់ប្រើប្រាស់ មិនសូវជាមានសុខសុវត្ថិភាព  និងលក្ខខ័ណ្ឌការងារ  ក៏ដូចជាកន្លែងការងារនៅមានកម្រិត។

width=437

តែដោយសារតែជីវភាពគ្រួសា រ សម្រាប់ការបំពេញតំរូវការជាចាំបាច់  តំរូវអោយប្រជាជនមួយចំនួន ទៅប្រកបការងារសំណង់    ។  អ្វីដែលចោទជាបញ្ហានោះគឺថា  នៅពេលដែលបុគ្គលណាមួយបំពេញការងារទាំងនេះ   ទាំងងងឹងងងុយនោះ  ដោយមិនប្រកបទៅតាមជំនាញ និងវិជ្ជាជីវៈនោះ វាពិតជាមានការប្រឈមជាខ្លាំង។

តែបើសិនជា    ការបំពេញការងារមួយនេះ  ប្រកបទៅបានតាមវិជ្ជាជីវៈ   និងជំនាញច្បាស់លាស់វិញនោះ មិនមានបញ្ហាចោទក្នុងការប្រឈមនឹងហានិភ័យនោះទេ។  ខាងក្រោមនេះ គឺជាវីដេអូ ស្តីពីការងារសំណង់  ដែលក្រុមមនុស្សមកពីតំបន់អាស៊ី កំពុងប្រឈម ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា ៖

ដោយ ៖ រិទ្ធីប្រភព ៖ rocketnews