Nguyen Van Chien អាយុ ៨៥ ឆ្នាំជាគ្រូតាប្រចាំឃុំ Dong Hao ស្រុក Chau Thanh ខែត្រ Tien Giangប្រទេសវៀតណាម ជាមនុស្សចាស់ជាគេនៅក្នុងឃុំហើយមានសក់កណ្ដាញ់ដែលមានប្រវែងជាង៤ ម៉ែត្រនិងទំងន់ជាង ២ គីឡូក្រាម។
លោកតាបានប្រាប់ថាសក់របស់គាត់នេះគឺមិនបានកាត់មករយៈពេល ៧០ ឆ្នាំមកហើយ។ ហើយគាត់នៅតែអាចរក្សាវាបានយ៉ាងល្អស្របជាមួយនឹងសុខភាពដ៏ល្អរបស់គាត់។ លោកតាទោះបីជាគាត់មានអាយុ ៨៥ ឆ្នាំហើយក្ដីក៏គាត់នៅតែមានសុខភាពមាំមួនអាចធ្វើការងារបានយ៉ាងស្រួល។ ដោយគាត់បានប្រាប់ថា ជាង ៤០ ឆ្នាំមកនេះគាត់មិនដែលបានញុំារបស់ទិញពីផ្សារនោះទេ រាល់ចំណីអាហារដែលគាត់ហូបជាប្រចាំថ្ងៃគឺជាដំណាំដែលគ្រូសារក៏ដូចជាកូនចៅគាត់ដាំនៅក្នុងចំការ។
ដោយ៖ នីតាប្រភពពី៖ k14