ស្រីស្អាត Yeon Woo Jhi ដែលធ្លាប់បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធើរណែត បន្ទាប់ពីនាងបានបញ្ចេញរូបថត បង្ហាញសាច់ដុំដ៏រឹងមាំរបស់ខ្លួន ប្រកបដោយភាពទាក់ទាញនោះ ថ្មីៗនេះ នាងបានបន្ដធ្វើឱ្យបុរសៗជាច្រើន  ត្រូវញាប់ញ័រ   ក្រោយពីនាងបានបញ្ចេញវីដេអូមួយ​ បង្ហាញពីសកម្មភាពហាត់សាច់ដុំ។នៅក្នុងវីដេអូនេះ ស្រីស្អាត Yeon Woo Jhi ធ្វើការហាត់សាច់ដុំដៃ ឱ្យបានរឹងមាំ។ ទម្ងន់របស់នាង មើលទៅ ប្រហែលជាមិនស្រាលនោះទេ។
ក្រោយពីបានបង្ហោះវីដេអូនេះ មនុស្សជាច្រើនបានសរសើរនាងជាបន្ដបន្ទាប់ ដោយសារតែសាច់ដុំធំៗ និងរឹងមាំរបស់នាង រួមជាមួយនឹងសម្រស់របស់នាងផងដែរ។ ប៉ុន្ដែ ក៏មានមតិខ្លះបានបញ្ចេញការសោកស្ដាយយ៉ាងពន់ពេក ចំពោះរូបរាងស្រលូន ស្រស់ស្អាតកាលពីមុន​របស់ នាង។ អ្នកខ្លះផ្ដល់យោបល់ថា Yeon Woo Jhi គួរវិលទៅរកសភាពដើមនៃរូបរាងកាយរបស់ខ្លួន បែបនេះទើបប្រសើរ។
width=378width=383width=388
ដោយ ៖ សីហាប្រភព ៖ k14