ក្រុមជំរើសជាតិ France បានយកឈ្នះលើក្រុមជំរើសជាតិ ចចចា(Georgia) ក្នុងការប្រកួតជំរុះ World Cup ប៉ែកអឺរ៉ុប Group I ក្នុងលទ្ធផល ៣ ទល់នឹង ១ ។/ការប្រកួតធ្វើឡើងនៅទឹកដីរបស់បារាំង ក្នុងទីក្រុង ប៉ារីស។ បារាំងបានធ្វើការគាបសង្កត់ទៅលើក្រុមចចចាយ៉ាងខ្លាំងរហូតដល់ចុងតង់ទី ១ ក្នុងនាទី ៤៥ + ២ កីឡាករ O GIROUDបានស៊ុតបញ្ចូលទី អោយបារាំងនាំមុខ ចចចាមុនក្នុងពេលបញ្ចប់តង់ទី ១ ។ ចូលមកដល់តង់ទី ២ ក្នុងនាទី ៤៧ កីឡាករបារាំង M VALBUENA ធ្វើបានសំរេចមួយគ្រាប់ទៀត នាំមុខ២ - ០ ចំណែកគ្រាប់ទី ៣ ស៊ុតបញ្ចូលទីដោយ F RIBERY នៅនាទី​ ៦១ ឯក្រុមចចចាក៏អាចរកបានមួយគ្រាប់សងវិញនៅនាទី ៧០ រហូតដល់ចប់ការប្រកួតលទ្ធផល ៣ - ១ នាំអោយបារាំងនាំមុខពិន្ទុដាច់គេក្នុង Group I ៕ 

ដោយ ៖ កុសលប្រភព ៖ skysports