អ្នកដែលចូលចិត្តតាមដានរឿង Twilight ប្រហែលជានៅចាំ តួរស្រី Bella Swan ហើយមើលទៅ។Bella Swan នៅក្នុងរៀង Twillight គឺសម្ដែងដោយតារាស្រីក្មេងរូបស្រស់ស្អាតនាង Kristen Stewartការពិតទៅនាង Kristen Stewart គ្រាន់ជាតារាម្នាក់ដែលទើបនឹងរះក៏ប៉ុន្តែពេលនេះនាងបានវ៉ាដាច់នាង Angelina Jolie ក្នុងនាមជាតារាស្រីដែលរកប្រាក់បានច្រើនបំផុត។/ប៉ុន្មានឆ្នាំនេះ Kristen បានចេញថតភាពយន្តជាច្រើនរួមមាន Twillight ភាគបញ្ចប់ និង Snow Whiteand The HuntsMan ដែលសុទ្ធសឹងតែជាខ្សែភាពយន្តដែលឋិតនៅលើដំដាប់កំពូលនៃតារាង BoxOffice។ Kristen ចាប់ពីខែមករា ២០១១ មកដល់ខែឧសភា ២០១២ នាងរកបានចំណូល ៣៤ លានដុល្លាកន្លះដែលចំណូលនេះបានធ្វើអោយនាង លោតមកលំដាប់កំពូលតារាងក្នុងចំណោមតារាស្រីដែលរកបានប្រាក់ច្រើនបំផុតនៅ Hollywood ក្នុងវ័យត្រឹមតែ ២២ ឆ្នាំ។ ហើយក្នុងនោះ Cameron Diaz ដែលរកបាន ៣៤ លានដុល្លាគឺឋិតនៅលំដាប់ថ្នាក់លេខ ២ ហើយចំពោះ Angelina Jolie វិញនោះក្រោយពីចំណាយក្នុងការរៀបចំជីវិតអាពាហ៍ពិពាហ៍ និងខាតដើមផ្សេងៗជាង ១០ លានដុល្លាមកនោះធ្វើអោយនាងធ្លាក់មកនៅលេខ ៤។ ខាងក្រោមនេះគឺជាតារាងតារាស្រីដែលរកបានប្រាក់ច្រើនបំផុត ១០ រូបនៅ Hollywood៖

១- Kristen Stewart ៣៤.៥ លានដុល្លា២- Cameron Diaz ៣៤ លានដុល្លា៣- Sandra Bullock ២៥ លានដុល្លា៤- Angelina Jolie ២០ លានដុល្លា៥- Charlize Theron ១៨ លានដុល្លា៦- Julia Roberts ១៦ លានដុល្លា៧- Sarah Jessica Parker ១៥ លានដុល្លា៨- Meryl Streep ១២ លានដុល្លា៩- Kristen Wiig ១២ លានដុល្លា១០- Jennifer Aniston ១១ លានដុល្លា

ដោយ៖ នីតាប្រភពពី៖ VNE