បរទេស៖ បច្ចុប្បន្ននេះ ស៊ុតមិនត្រឹមតែជាអាហារដ៏ពេញនិយមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានគេយកធ្វើជាបង្អែម និងនំ ដ៏ឆ្ងាញ់ពិសា ព្រមទាំងជាអាហារដ៏ល្អបំផុត ចំពោះសុខភាពរបស់យើងទៀតផង ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ ទាំង៧យ៉ាង ទទួលបានពីការបរិភោគស៊ុត ជាអាហារពេលព្រឹក៖

១. កាត់បន្ថយការស្រេកឃ្លានបានយូរជាតិប្រូតេអ៊ីន និងខ្លាញ់ ដែលមាននៅក្នុងស៊ុត អាចជួយរក្សាកម្រិតថាមពល និងជួយកាត់បន្ថយភាពស្រេកឃ្លានបាន យូរ ។

២. សម្រកទម្ងន់ការសិក្សាបានឲ្យដឹងថា ការបរិភោគស៊ុតជាអាហារពេលព្រឹក អាចជួយធ្វើឲ្យអ្នកស្រកទម្ងន់បាន ។

៣. របបអាហារដ៏ល្អដោយសារស៊ុតមានផ្ទុកនូវជាតិប្រូតេអ៊ីនដ៏សម្បូរបែប និងពពួកអាស៊ីតអាមីន ដែលពិតជាចាំបាច់ណាស់ សម្រាប់របបអា ហាររបស់អ្នក ។

៤. អារម្មណ៍ស្រស់ថ្លាស៊ុតត្រូវបានគេចាត់ទុកថា ជាប្រភេទអាហារប្រូតេអ៊ីនដូចសាច់ក្រហម ដែលបរិភោគវាទៅ អាចជួយឲ្យអ្នកមានអារម្មណ៍ ស្រស់ថ្លា ។

៥. កាត់បន្ថយហានិភ័យជំងឺបេះដូង  ការបរិភោគស៊ុតជាអាហារពេលព្រឹក គឺមិនធ្វើឲ្យប៉ះពាល់ដល់ជាតិកូទ្បេស្ដេរ៉ុលក្នុងឈាមនោះទេ ហេតុដូចនេះអ្នកមិន ចាំបាច់ព្រួយបារម្មណ៍អំពីការកើតមានហានិភ័យនៃជំងឺបេះដូងទ្បើយ ។

៦. បង្កើនការចងចាំសារធាតុចិញ្ចឹមមាននៅក្នុងស៊ុត អាចជួយបង្កើនមុខងារខួរក្បាលរបស់អ្នក ឲ្យមានការចងចាំកាន់តែប្រសើរទ្បើងថែម ទៀត ។

៧. ការពារភ្នែកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងស៊ុតដូចជា Leutin និង Zeaxanthin អាចជួយទប់ស្កាត់ និងការការពារភ្នែករបស់អ្នកពីការខូចខាត ដោយសារការប៉ះពាល់ជាមួយកាំរស្មី UV បាន ៕

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល