អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីនេះថា បុរសម្នាក់ ត្រូវបានត្រីខំជាប់នឹងដៃ ខណៈដែលគាត់បានលោកដៃបាចចំណី អោយសត្វត្រីស៊ី ក្នុងសួនសត្វមួយកន្លែង។

អ្នកដែលនៅនឹងកន្លែងកើតហេតុបាននិយាយថា ទោះបីយ៉ាងណាក៏ដោយ បុរសដែលត្រូវត្រីខាំដៃនោះ មិនត្រូវបានគេស្គាល់អត្ដសញ្ញាណឡើយ។ ក្រុមអ្នកចូលទៅទស្សនា ក្នុងសួនបានបន្ដថា ត្រីដែលនៅក្នុងសួនសត្វ នៃរដ្ឋ Florida នេះ ភាគច្រើន គឺមានទំហំធំណាស់ គឺមានរហូតដល់ ១៦០គីឡូក្រាមក៏មាន។

ជាមួយគ្នានេះដែរ បុរសដែលត្រីខាំនោះ ពុំមានរងរបួសធ្ងន់អីណាស់ណាទេ។ នេះជាវីដេអូក្លីបសូមចុចដើម្បីមើល៕
ដោយ៖ វត្ដីប្រភព៖ dailymail