នាយ អាត ឡូម៉ា ក្លាយទៅជាភ្នាក់ងាររើសសំរាមមានលើសគេឯងក្នុងប្រទេសអង់គ្លេស ក្រោយពីគេបានធ្វើការ នៅពហុកីឡាដ្ឋានមួយកន្លែងអស់រយៈ ពេលជាងប្រាំឆ្នាំមក ។ មានក្រុមអ្នកការសែតជាច្រើនបានសុំជួបសម្ភាសជាមួយនាយ ក្រោយពីនាយបានទទួលជោគជ័យក្នុងការងារ។
អ្នកកាសែតៈ លោក អាត សូមលោកជួយប្រាប់នូវភាពអាថ៌កំបាំង ដែលបានធ្វើអោយលោកក្លាយទៅជាមហាដសដ្ឋី អោយខ្ញុំបានដឹងផងបានទេ ? អាតៈ អ្ហូ!.....ងាយដូចបកចេកអីចឹង ! គឺវាអ៊ីចេះ ! ក្រុមបាល់ទាត់ប៊្លែកប៊ីនលេងបាល់មិនបានល្អសោះ ម៉្លោះហើយខ្ញុំក៏ក្លាយទៅជាអ្នកមានទៅ ! អ្នកការសែតៈ បើអ៊ីចឹងលោកលេងភ្នាល់បាល់មែនទេ ? អាតៈ មិនមែនទេ ! ក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ប៊្លែកប៊ីន បានមកមើលបាល់ទាត់ ហើយឃើញក្រុមរបស់ខ្លួនចាញ់គេរាល់លើក ហើយបានហ៊ោដេញគ្រវែងនឹងដបទឹកបរិសុទ្ធ ខ្ញុំក៏បានប្រមូលរើសយកដបទៅលក់រាល់ពេល ម៉្លោះហើយទើប បានខ្ញុំក្លាយជាអ្នកមានបាន ៥ឆ្នាំមកនេះ ខ្ញុំប្រមូលប្រាក់បានច្រើនលានហើយ៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke