ខ្សែភាពយន្ត3D Life of Pi របស់សាជីវកម្មភាពយន្ត 20th century Fox បានទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនានៅអាស៊ី ហើយត្រូវបាន Box Office កត់សំគាល់ថាបានទទួលទឹកប្រាក់ដល់ទៅ៨០លានដុល្លា ហើយវាល្បីបំផុតនៅក្នុងប្រទេសចិន តៃវ៉ាន់ ឥណ្ឌា និង ហុងកុង។
ខ្សែភាពយន្តនេះត្រូវបានដឹកនាំសម្តែងដោយលោក Ang Lee ដែលកើតនៅតៃវ៉ាន់។ អស់រយៈពេលជិត ៣ សប្ដាហ៍ហើយដែលខ្សែភាពយន្ត Life of Pi ត្រូវបានបញ្ចាំងនៅក្នុងអាមេរិចខាងជើង និងនៅបណ្តាទីផ្សារអន្តរជាតិ។ នៅក្នុងអាមេរិចខាងជើង ខ្សែភាពយន្តនេះរកចំនូលបានដល់ទៅ ៥២ លានដុល្លា ក្នុងឱកាសដែលវាទទួលបានចំនូលដល់ទៅ ១៣២.៧ លានដុល្លានៅលើពិភពលោក។ នៅប្រទេសចិនទឹកប្រាក់ដែលទបានទួលពីការលក់សំបុត្របានកើនដល់ទៅ ៥៣ លានដុល្លា។
Life of Pi ត្រូវបានដឹកនាំសម្តែងដោយយកតាមលំនាំប្រលោមលោកដែលលក់ដាច់បំផុតក្នុងឆ្នាំ២០០១គឺ រឿង Yann Martel ដែលរឿងនេះរៀបរាប់ពី ក្មេងប្រុសឥណ្ឌាម្នាក់ ដែលរសាត់អណ្តែតនៅលើសមុទ្រ ជាមួយនឹងខ្លាមួយក្បាលដែលនៅក្នុង សួនសត្វតំបន់ Bengal ឈ្មោះថា Richard Parker។ ភាពល្បីល្បាញរបស់ខ្សែភាពយន្តនេះ ត្រូបានគេរំពឹងថា នឹងអាចយកឈ្នះលើខ្សែភាពយន្ត Fifty Shades of the Grey ដែល The New York Time កំនត់ថាជាខ្សែភាពយន្តដែលលក់ដាច់បំផុតនៅក្នុងសប្តាហ៍នេះ។
ផលិតករ និងអ្នកដឹកនាំរឿងលោក Ang Lee និងតួសម្ដែង Suraj Sharma
នៅក្នុងខ្សែភាពយន្តនេះ លោក Suraj Sharma ដែលជាជនជាតិឥណ្ឌាបានសំដែងជាតួអង្គ Pi។ នៅក្នុងប្រទេសឥណ្ឌាLife of Pi ទទួលបានទឹកប្រាក់ចំនួន ៧.៣លាន ។ នៅតៃវ៉ាន់ Life of Pi ទទួលបានទឹកប្រាក់លើសពី៦លានដុល្លា និង នៅហុងកុង ទទួលបានប្រាក់ចំនួន ៤ លានដុល្លា។ សំនួរដែលធំជាងគេគឺ តើខ្សែភាពយន្តនឹងទទួលបានអី្វខ្លះ ក្នុងឱកាសដែលវាត្រូវបានដាក់ចូលទៅក្នុងទីផ្សារអន្តរជាតិ។
ខ្សែភាពយន្តនេះបានចំនាយអស់១២លានដុល្លា ដើម្បីស្វែងរកប្រាក់ចំណេញរាប់លាននៅក្នុងទីផ្សារ។ ប្រសិនបើ FOX ប្រមូលយកប្រាក់ដែលខាតបង់នៅក្នុងការផលិត Life of Pi ពិភពលោកត្រូវតែធ្វើជំនួញដ៏ធំមួយ។ ស្ទូឌីយោFox សង្ឃឹមថាពានរង្វាន់ដែលខ្សែភាពបយន្តនេះបានទទួល នឹងអាចទាក់ទាញអ្នកទស្សនាកាន់តែច្រើនឡើងថែមទៀត ដើម្បីបន្តរអាយុកាលនៃការដាក់បញ្ចាំង ខ្សែភាពយន្តនេះនៅក្នុងរោងភាពយន្តអោយកាន់តែយូរជាងនេះ។ Life of Pi នៅតែមានការចាប់អារម្មណ៍ពីទីផ្សារបរទេសមួយចំនួនទៀត។ វាត្រូវបានយកទៅដាក់បញ្ចាំងនៅប្រទេសអេស្បាញកាលពីសប្តាហ៍មុន ហើយវាបានទទួលចំនាត់ថ្នាក់លេខ១ដោយទទួលបានទឹកប្រាក់ ២.៤ លានដុល្លា។
Life Of Pi ក៏បានចូលរួមក្នុងការដាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ហើយក៏បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ ហើយនៅពេលបច្ចុប្បន្ននេះខ្សែភាពយន្តរឿង Life Of Pi កំពុងចាក់បញ្ចាំងនៅរោងភាពយន្ត លេជេន និងផ្លាទីណៀមស៊ីណេផ្លេចនៅក្នុងប្រទេសកម្ពុជា។ មានពេលទំនេរចុងសប្ដាហ៍គួរណានាំក្រុមគ្រួសារលំហែរកាយដោយទៅមើលខ្សែភាពយន្តទាំងអស់គ្នា៕
អត្ថបទដើមដោយ៖ Pamela McClintockប្រែសម្រួល៖ ម៉ូកា