ព័ត៌មានកំសាន្ត ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានកំសាន្តបរទេស (justjaredjr)ដែលទើបតែបានចេញផ្សាយបានបញ្ជាក់អោយដឹងថា រូបថតស៊ិចស៊ីរបស់តារាចម្រៀងស្រីល្បីឈ្មោះនាង Selena Gomez ត្រូវបានអ្នកកាសែតតាមប្រមាញ់បាន អំឡុងពេលនាងសម្រាកលំហែរនៅក្នុងទីក្រុងមាត់សមុទ្រ Miami នារដ្ឋ Florida សហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា រូបថតស៊ិចស៊ីទាំងអស់នោះ ត្រូវបានរកអោយឃើញថា នាង Selena Gomez ដែលជាតារាចម្រៀងស្រីល្បីឈ្មោះវ័យ ២០ ឆ្នាំរូបនេះ ស៊ិចស៊ីជាមួយនឹងឈុតសម្លៀកបំពាក់ប៊ីគីនីពណ៌ខៀវ ដែលមើលទៅវាគឺជាភាពស៊ិចស៊ីបែបលក្ខណៈអឺរ៉ុប ដោយឡែក បើនិយាយពីភាពស៊ិចស៊ីបែបនេះក្នុងតំបន់អាស៊ីវិញ វាអាចនិយាយបានថា ស៊ិចស៊ីអស់ទាស់ ពោលគឺ ខ្លីលើ ខើចក្រោមតែម្តង។
ដើម្បីអោយជ្រាបកាន់តែច្បាស់ តាមដានទស្សនានូវបណ្តារូបមួយចំនួនដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះ បន្តិចទៅ ៖



ដោយ ៖ ពិសីប្រភព ៖ justjaredjr