រឿងគួរឲ្យចាប់អារម្មណ៍មួយ បានកើតឡើងប្រហែលជាម៉ោង16h ថ្ងៃទី 29/10 នៅលើស្ពាន Long Bien ឯប្រទេសវៀតណាម។ នៅវេលាម៉ោងខាងលើនោះស្រាប់តែលេចចេញនូវនារីម្នាក់ស្លៀកពាក់រ៉ូប ក្នុងសភាពនឿយហត់។ ពេលនោះមានមនុស្សម្នាជាច្រើន កំពុងធ្វើដំណើរនៅលើស្ពានផងដែរ។ មិនដឹងជាហេតុអ្វី សុខៗនារីម្នាក់នោះដោះខោអាវចេញម្តងមួយៗ ធ្វើឲ្យមានការហួសចិត្តយ៉ាងខ្លាំង។ បន្តិចក្រោយមក នារីនោះក៏បានស្លៀកពាក់សំពត់ឡើងវិញ។

/

width=488

នារីម្នាក់នេះបានស្រាតខោអាវអស់រលីង ហើយឈរអាក្រាតកាយលើស្ពាន

ស្លៀករ៉ូបបានជាង 15នាទី នារីម្នាក់នេះក៏បានស្រាតសំពត់រ៉ូបចោលម្តងទៀត ហើយឈរអាក្រាតកាយនៅលើស្ពានរាប់ម៉ោង សំលឹងមើលទៅលំហអាកាស ដែលធ្វើឲ្យមនុស្សជាច្រើនឆ្លងកាត់ស្ពាននោះមានការងឿងឆ្ងល់យ៉ាងខ្លាំង។

/

នៅចំពោះមុខសកម្មភាពចម្លែករបស់នារីម្នាក់នេះ ប្រជាពលរដ្ឋបានទូរស័ព្ទទៅប៉ូលិសមូលដ្ឋាន។ ប៉ុន្តែប៉ូលិសមិនទាន់ទាំងមកដល់ផង នាងនោះក៏បានដើរចុះពីលើស្ពាន ហើយក៏បានបាត់ខ្លួនទៅ៕

ដោយ៖ សិលាប្រភព៖ k14