នៅប្រហែលជាម៉ោង ៧ យប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៣ កន្លងទៅថ្មីៗនេះ នារីអាក្រាតកាយម្នាក់ បានឈរឈ្លោះប្រកែកគ្នា ជាមួយនឹងប៉ូលិសចរាចរណ៍ នៅច្រកទ្វារសួនឧទ្យាន Zhengzhou ឯខេត្ត Zhengzhou ប្រទេសចិន ហើយទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកដំណើរឈរមើល រហូតស្ទះផ្លូវ។
តាមសំដីរៀបរាប់របស់ប្រជាពលរដ្ឋនៅជុំវិញនោះ នារីម្នាក់នោះដូចជាកំពុងតែជួបនូវបញ្ហាពិបាកចិត្តខ្លាំង រហូតបាត់ច្បាស់ការខ្លួនឯង។ នាងបានស្រាតខោអាវ ហើយអង្គុយនៅកណ្តាលផ្លូវសម្លឹងមើលប៉ូលិស និងមនុស្សម្នា នៅជុះវិញខ្លួន។
បើទោះជាមនុស្សជាច្រើន បានប្រើពាក្យលួងលោមនាងយ៉ាងណា ប៉ុន្តែនារីម្នាក់នោះ មិនព្រមស្លៀកពាក់ខោអាវវិញទេ ហើយថែមទាំងមិនទទួលការជួយពីប៉ូលិសថែមទៀតផង។ រហូតដល់ម៉ោងជិត ៨ យប់ ដោយមិនមានវិធីណាផ្សេងទៀត ប៉ូលិស Zhengzhou បានប្រើធម៌ក្តៅបន្តិចដោយប្រើកម្លាំង ចាប់បង្ខំយកនាងចេញទៅតែម្តង៕
ដោយ៖ សិលាប្រភព៖ afamily