កាលពីពេលថ្មីនេះ សៀវភៅកំណត់ហេតុ Guiness ពិភពលោកទើបតែបានធ្វើការដាក់បញ្ចូលនូវគេហដា្ឋនមួយនៅឯ Crossville,រដ្ឋ Tennessee ប្រទេសអាមេរិក ថាជាគេហដ្នាននៅលើដើមឈើមានកំពស់ខ្ពស់បំផុតក្នុងពិភពលោក។
គេហដ្ឋាននេះត្រូវបានអោយដឹងថាសាងសង់ឡើងដោយលោក Horace Burgess និងគាត់គឺជាម្ចាស់របស់គេហដ្ឋាននេះផងដែរ។ ដើម្បីបានគេហដ្ឋានមួយដ៏គួរអោយចាប់អារម្មណ៍នេះ គាត់បានចំណាយពេលអស់ចំនួន ១១ ឆ្នាំឯណោះ។ គេហដ្ឋានមួយគ្មានពីរនេះមានកំពស់ ១០ ជាន់និងបានសាងសង់ឡើងតាំងពីឆ្នាំ ១៩៩៣ និងមានផ្ទៃទំហំ២០០០ ម៉ែត្រការ៉េ និងចំណាយថវិការអស់ត្រឹ​មតែ ១២០០០ ដុល្លាប៉ុណ្ណោះ។ ដោយឡែកគេហដ្ឋាននេះក៏ត្រួវបានតុបតែសព្វគ្រប់នូវគ្រឿងបរិក្ខារទាំងឡាយក៏ដូចជាទីកន្លែង កំសាន្តផ្សេងៗ មានដូចជា ជណ្តើរ ទីសក្ការបូជា ទីលានបាល់បោះ តំបន់អភិរក្សបរិស្ថានឡៅតឿ ផ្លូវដើរ និងមានបន្ទប់ជាច្រើន...។
លោក Horace បានអោយដឹងថា៖ គេហដ្ឋានរបស់គាត់ពិតជាអស្ចារ្យណាស់។ អ្នកនឹងមិនអាចប៉ាន់ស្មានបានឡើយបើមិនឈរនៅក្បែរវាទេនោះ ពីព្រោះតែវាធំណាស់។ វាត្រូវបានសាងសង់ឡើងនៅលើដើមឈើចំនួន ៦ ដើមភ្ជាប់ជាមួយគ្នាដោយប្រើប្រាស់ដែកគោលចំនួន ២៥៨០០០ ដើម។ គេហដ្ឋាននេះគឺជាក្តីសុបិន្តរបស់ក្មេងៗជាច្រើន។បូករួមទាំងខ្លួនគាត់ផ្ទាល់ក៏ចង់ចូលទៅក្នុងគេហដ្ឋាននេះដើម្បីទស្សនាភាពអស្ចារ្យរបស់វាផងដែរ ។

tallest_treehouse_01

tallest_treehouse_04

tallest_treehouse_07

tallest_treehouse_08

width=780

As he tells the ministers-tree-house1

width=780

width=780

width=780

width=780

width=780

width=780

Photos: sssour

/

/

/

/

/

/

/

/

/

/

/

/

/

/

/

/

/

ប្រភព៖ Amusingplanetដោយ៖ រស្មី