/តារាចម្រៀងវ័យក្មេង Justin Bieber ទើបបានបង្ហោះរូបភាពថ្មីរបស់ខ្លួនកាលពីពេលថ្មីៗនេះ ដែលបានបង្ហាញស្នាមសាក់ថ្មីមួយដែលសាក់នៅដើមទ្រូវខាងស្ដាំ ជារូបម្កុដ។ ជាមួយគ្នានេះផងដែរតារារូបនេះក៏ត្រូវបានជ្រើសរើសជា តារាម្នាក់ក្នុងចំណោម ៣០ នាក់ដែល Sexy បំផុតមុនអាយុ ៣០ ឆ្នាំផងដែរ។ការជ្រើសរើសនេះត្រូវបានធ្វើឡើងក្នុងកម្មវិធី The 30 Hottest Under 30 ដែលបេក្ខជនទាំង ៣០ រូបនឹងត្រូវប្រគួតប្រជែងគ្នា ដើម្បីរកម្នាក់មកធ្វើជាម្ចាស់ម្កុដ នៃកម្មវិធី ហើយសម្រាប់ស្នាមសាក់ថ្មីរបស់JB នេះបង្ហាញអោយឃើញថាគេមាន ទំនុកចិត្តណាស់ថាគេ នឹងឈ្នះកម្មវិធីនេះ ១០០%៕ 

ដោយ៖ ម៉ូកាប្រភពពី៖ idolator