នៅលើ អ៊ីនធើណែតជាច្រើន មានការជជែកគ្នាអំពីគុណភាពរបស់ថ្នាំដុសធ្មេញ និងថ្នាំសម្រើប វីយ៉ាក្រា អ្នកលេងមួយចំនួន និយាយថា ថ្នាំដុសធ្មេញ មានប្រសិទ្ធិភាពជាង វីយ៉ាក្រា ទៅទៀត។

ថ្មីៗនេះ អ្នកលេងអ៊ីនធើរណែតនៅប្រទេសចិន បាននាំគ្នានិយាយពីមាត់មួយទៅមាត់មួយអំពី ប្រយោជន៍ដ៏អស្ចារ្យផ្សេងទៀតរបស់ថ្នាំដុសធ្មេញ នោះគឺ ការលាបដើម្បី “កំចាត់មេរោគ”នៅលើប្រដាប់ភេទបុរស។ ពួកគេនិយាយ តៗគ្នាថា វិធីនេះមានប្រសិទ្ធិភាពក្នុងការពន្យាការចេញទឹកកាម ជួយព្យាបាលអាការៈ “ទូកមិនទាន់ដល់ត្រើយ បែរបាក់ច្រវា” ដែលធ្លាប់ជាសុបិនអាក្រក់របស់បុរសក្នុងរឿងលើគ្រែ និងធ្វើអោយប្រពន្ធត្រូវខកចិត្ត។

width=433

នៅលើ ហ្វរូមជាច្រើន មានអ្នកលេងអ៊ីនធើរណែតនិយាយថា ការប្រើប្រាស់ថ្នាំដុសធ្មេញ គឺមានប្រសិទ្ធិភាព និងចំចៃប្រាក់បានទ្វេដង បើធៀបនឹងថ្នាំសម្រើប វីយ៉ាក្រា ព្រោះវាអាចជួយបុរសអោយមានកម្លាំងខ្លាំងក្នុង “សមរភូមិ”លើគ្រែ។

តាមអ្នកជំនាញការ ធាតុផ្សំសំខាន់របស់ថ្នាំដុសធ្មេញ រួមមាន សារជាតិបង្កក្លិន សារធាតុសំអាត ជីអង្កាម អាស៊ីតអាមីន។ល។ ក្នុងនោះ ជីអង្កាមមានប្រសិទ្ធិភាពបញ្ជាទៅលើក្បាលសរសៃប្រសាទមានប្រយោជន៍ និងជួយដល់ការឡើងរឹងរបស់ប្រដាប់ភេទបុរស។ ប៉ុន្ដែ យើងមិនត្រូវប្រើវាអោយខុសពីមុខងាររបស់វានោះទេ ព្រោះថា ក្រៅពីជីអង្កាម គឺនៅមានសារជាតិគីមីផ្សេងទៀត។

ក្បាលប្រដាប់ភេទ គឺជាកន្លែងរសើប និងសំខាន់បំផុតរបស់ប្រដាប់ភេទ ប្រសិនត្រូវលាបថ្នាំដុសធ្មេញ “អាវុធ” អាចនឹងនឹងត្រូវស្ពឹក និងមិនអាចឡើងរឹង ឬឡើងរឹងមិនដល់កម្រិត។

ទម្លាប់អាក្រក់នេះ ប្រសិនត្រូវបានធ្វើឡើងក្នុងរយៈពេលយូរ បុរសអាចនឹងបាត់បង់ថាមពល និងអារម្មណ៍ក្នុងការ ប្រយុទ្ធ។ ជាងនេះទៅទៀត វាក៏អាចធ្វើអោយរលាក និងឆ្លងរោគដល់ប្រដាប់ភេទ ព្រមទាំងប៉ះពាល់ដល់ សមត្ថភាពបន្ដពូជផងដែរ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ DT