បន្ទាប់ពី ធ្វើភ្លៀង ធ្វើផ្គរ ពាសពេញពិភព KPOP ជាមួយនឹងបទ Oppa Oppa រួចហើយមក គូរចំរៀង Eunhyuk និង Donghae បានត្រឡប់មករួមដៃគ្នា សារជាថ្មីម្តងទៀត ផលិតបានបទចំរៀងថ្មីមួយបទទៀត ជាភាសាជប៉ុន ដែលថ្ងៃនេះ វីដេអូចំរៀងរបស់ពួកគេ បានចេញមកហើយ ។
វីដេអូចំរៀងថ្មីនេះ មានចំណងជើងថា I Wanna Dance ជាបទថ្មីរបស់គេទាំង ២ ជាភាសាជប៉ុន បែបសប្បាយរីករាយ ។ Eunhyuk និង Donghae បានបញ្ចេញក្បាច់រាំ ដ៏អស្ចារ្យរបស់គេនៅក្នុងវីដេអូ ធ្វើអោយវីដេអូចំរៀងនេះ ពិតជាឡូយ ធ្វើទស្សនិកជន មិនទស្សនាមិនបាន ។ដើម្បីកុំអោយមានចំងល់ច្រើន យើងទៅទស្សនាក្បាច់រាំរបស់ពួកគេទាំងអស់គ្នាទៅមើល ៕
ដោយ ៖ លីលីប្រភព ៖ youtube,allkpop