យីហោ BLU បង្ហាញខ្លួននៅ Miami, Florida សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៩ ហើយទូរស័ព្ទរបស់ BLU ភាគច្រើន មានរូបរាងស្រស់ស្អាត បែបយុវវ័យ ទាន់សម័យ។ Studio 5C HD គឺជាស្មាតហ្វូនមួយ ក្នុងចំណោមស្មាតហ្វូនថ្មីបំផុតរបស់ក្រុមហ៊ុន BLU ។


ក្រុមហ៊ុនផលិតទូរស័ព្ទអាមេរិក BLU ទើបតែបានឧទ្ទេសនាម ស្រឡាយស្មាតហ្វូនថ្មីរបស់ពួកគេ នោះគឺ BLU Studio ។ ស្រឡាយស្មាតហ្វូននេះ សុទ្ធតែប្រើស៊ីម ២ និងតំណភ្ជាប់ប្រព័ន្ធ LTE។ បណ្ដាម៉ូដែលក្នុងស្រឡាយ Studio នេះ មានដូចជា BLU Studio 5C HD, Studio 5.0 C, Studio C Mini, Studio 5.0 CE ។ ស្មាតហ្វូនទាំងនេះ សុទ្ធសឹងតែត្រូវបានផលិតឡើង សម្រាប់អតិថិជនគោលដៅ ជាយុវវ័យ ដូច្នេះ វាមានពណ៌ និងរចនាបទស្រស់ស្អាត ទាក់ទាញ។



BLU Studio 5.0 C HD គឺជាស្មាតហ្វូន ដែលមានគ្រឿងម៉ាស៊ីនខ្លាំងជាងគេ ក្នុងស្រឡាយ BLU Studio ។ ស្មាតហ្វូន Studio 5.0 C HD ប្រើប្រូសេសឺរ MediaTek MT6582 SoC quad-core 1,3 GHz, RAM 1 GB ។ ម៉ាស៊ីននេះ មានអេក្រង់ 5 inch និងប្រើស្រទាប់អេក្រង់ IPS LCD មានរីសូលូសឹន HD (1280x720 pixel) ។ ស្មាតហ្វូន BLU Studio 5.0 C HD មានកាមេរ៉ា 8 MP, អង្គចងចាំក្នុង 4 GB, ថាមពលថ្ម មានកម្រិត 2.000 mAh ។



ស្មាតហ្វូនស្រឡាយ BLU Studio មានគ្រឿងម៉ាស៊ីន និងរូបរាងស្រដៀងនឹងស្មាតហ្វូន Moto G និង Moto E ។ ឯតម្លៃរបស់ BLU Studio គឺប្រហែលត្រឹមតែ ជាង ១៤០ដុល្លារអាមេរិក ប៉ុណ្ណោះ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ phonedog/youtube