នៅតាមជនបទ ស្រុកស្រែចំការមួយ មានបុរសម្នាក់ជាអ្នកកំរិះខ្លាំងណាស់ ថ្ងៃមួយគាត់ចង់ផឹកស្រា គាត់បានប្រើប្អូនអោយទៅទិញស្រាដោយមិនអោយលុយ សូម្បីតែមួយកាក់ មួយសែនសោះ គាត់ចង់អោយប្អូនគាត់ចេញលុយអោយ ។ ប្អូនគាត់សួរអត់លុយផង ធ្វើយ៉ាងម៉េចទិញស្រាកើត? បងប្រុសក៏ឆ្លើយទាំងមុខក្រាសថា យកលុយ ទិញស្រា អ្នកណាក៏គេធ្វើបានដែរ។

ប៉ុន្តែបើអត់លុយ ហើយទិញស្រាបាន អាហ្នឹងទើបគេហៅថា មនុស្សអស្ចារ្យ ឮដូច្នេះប្អូនគាត់ដើរចេញទៅបាត់ មួយសន្ទះក្រោយមកប្អូនប្រុសរបស់គាត់ ក៏កាន់ដបស្រាទរទេរហុចបងប្រុស បងប្រុសឃើញដបទរទេរឆ្ងល់ហើយសួរថាអ្ហែងអោយអញផឹកអីហាស!បើមានតែដបទរទេរប្អូនប្រុសសើចហើយឆ្លើយថា អាផឹកស្រាក្នុងដប ដែលមានស្រាអ្នកណាក៏គេអាចធ្វើបានដែរតែបើផឹកស្រាក្នុងដបដែលគ្មានស្រា អាហ្នឹងទើបបានគេហៅថា មនុស្សអស្ចារ្យ៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke