តារាបរទេស ៖ តើលោកអ្នកធ្លាប់បានស្គាល់ តារាសម្តែង ក៏ដូចជាតារាចម្រៀងស្រីល្បីឈ្មោះនាង Selena Gomez ហើយមែនទេ? ជាការពិតណាស់ បណ្តាប្រិយមិត្តភាគច្រើនពិតជាធ្លាប់បានស្គាល់នាង ក៏ដោយសារតែតាមរយៈបទចម្រៀង ដែលទទួលបានការគាំទ្រពីសំណាក់មិត្តៗយុវវ័យ ដូចជាបទ Love You Like a Love Song ជាដើម។

ដោយឡែក នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បើតាមរបាយកណ៍បានបញ្ជាក់បន្ថែមអោយដឹងថា នាង Selena Gomez ត្រូវបានរកអោយឃើញថា មានភាពទាក់ទាញក៏ដូចជាមានភាពស៊ិចស៊ីសាជាថ្មី ជាមួយនឹងឈុតសម្លៀកបំពាក់ បែបរាត្រីសមោសរ ពោលគឺ រ៉ូបចោមពុង សម្រុងវែង ។

Selena Gomez (ស្តាំ), Vanessa Hudgens (កណ្តាល) នឹង Ashley Benson (ឆ្វេង)
គួរបញ្ជាក់ផងដែរថា បណ្តារូបភាពទាំងអស់នេះ ត្រូវបានអ្នកកាសែតតាមប្រមាញ់បាន ខណៈពេលដែល នាង Selena Gomez ក៏ដូចជា សិល្បៈការិនីផ្សេងៗទៀត បានទៅចូលរួមក្នុងពិធីបុណ្យមហោស្រពខ្សែភាពយន្តលើកទី ៦៩ (69th Venice Film Festival) ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៥ កញ្ញា ឆ្នាំ ២០១២៕
ដោយ ៖ ពិសីប្រភព ៖ Europe