ថៃ ៖ ក្នុងនាមជាតារាល្បីម្នាក់តែងតែមានហ្វេនៗចង់ដឹងចង់លឺ មិនថាជីវីតក្នុងវិស័យសិល្បៈ ឬជីវីតឯកជននោះទេ ។ ថ្ងៃនេះ Camnews ក៏សុំធ្វើការបង្ហាញនូវចំណុចសំខាន់ចំនួន ៩ របស់នាង Bua Nalinthip ដែលជាតួប្អូនស្រីក្នុងរឿង ភ្លើងបុណ្យ ។ 

/

១ . តារាស្រីរូបនេះកើតនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ១៩៩០ ។ 

២. នាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញប័ត្រផ្នែកគ្រប់គ្រង ។ 

៣. Bua Nalinthip ចាប់ផ្តើមប្រលូកក្នុងវិស័យសិល្បៈថៃ តាមរយៈការប្រកួត Miss Teen Thailand 2006 ។ 

៤. រឿងភាគដំបូងដែលនាងបានសម្តែងគឺមានចំណងជើងថា Look Ranad នៅក្នុងឆ្នាំ ២០០៧ ។ ហើយចាក់បញ្ចាំងនៅស្ថានីយ័ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ។ 

៥. បន្ទាប់ពីនោះ នាងបានសម្តែងនៅក្នុងវីដេអូចម្រៀងរបស់តារាល្បីៗជាច្រើនដូចជា Musketeers, Jetset’er និងតារាដទៃទៀត ។ 

៦. នៅក្នុងឆ្នាំ ២០១៤ នាងបានសម្តែងរឿងជាតួស្រីនៅចាំលើកទឹកចិត្តឲ្យនាង Ohm Atshar និង Matt Peranee ក្នុងរឿង Ruk Nee….Jhe Jud Hai បន្ទាប់ពីចុះកុងត្រាជាមួយនិងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ។ 

៧. នៅក្នុងឆ្នាំដដែល Bua បានសម្តែងក្នុងរឿងថ្មីដែលមានចំណងជើងថា Suae See Foon ។

៨. នៅក្នុងឆ្នាំ ២០១៨ នេះ តារាថៃរូបនេះបានទទួលការគាំទ្រនិងខមមិនល្អៗជាច្រើនពីហ្វេនចំពោះការសម្តែងក្នុងរឿងពីរគឺ Khun Mae Suam Roy និង Tra Barb See Chompoo ។ 

៩. ចំពោះចំណុចចុងក្រោយគឺ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះកំពុងតែចាប់ផ្តើមថតរឿងពីរទៀតមានចំណងជើងថា Roy Leh Marnya និង Lub Luang Jai ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ thaiupdate