ចម្លែក ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មានបរទេសអាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងផងដែរថា បុរសស្រវឹងចិត្តសឿងម្នាក់ ពិតជាហ៊ានហួស ខណៈកាត់ផ្តាច់អវយវៈភេទខ្លួនឯងចោល (លិង្គ) អំឡុងពេលនៃការកើតមានជម្លោះ ជាមួយនឹងមិត្តស្រីរបស់ខ្លួនដោយប្រើកន្ត្រៃ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងក្នុងក្រុង Jilong ប្រទេសតៃវ៉ាន់ស្របពេលដែលបុរសជាជនរងគ្រោះ មានវ័យ ៤៦ ឆ្នាំ (លាក់ឈ្មោះ) នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Kwong Wah Yit Poh ។

ដោយឡែក បើនិយាយពីមិត្តស្រីមិនស្គាល់ឈ្មោះ ( សុំមិនបញ្ជាក់អត្តសញ្ញាណ ) រូបនោះវិញ បន្ទាប់ពីបានដឹងថា បុរសជាមិត្តប្រុសហ៊ានធ្វើដល់ថ្នាក់នេះនោះ នាងក៏ប្រញាប់ប្រញាល់ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។
យ៉ាងណាមិញ គាត់ត្រូវបានធ្វើការវះកាត់ជូយសង្គ្រោះបានជោគជ័យ ពីសំណាក់ក្រុមវេជ្ជបណ្ឌិត ខណៈពេលដែលអវយវៈភេទរបស់គាត់ នៅសល់ត្រឹមតែ ៣ សង់ទីម៉ែត្រខណៈពេលដែលមកទល់នឹងពេលនេះ គាត់អាចបត់ជើងតូចបានជាធម្មតា៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ អាស៊ីវ័ន