ប្លែកៗ ៖ បើយោងតាមសេចក្តីរាយការណ៍ពីគេហទំព័រសារព័ត៌មានប្លែកបរទេស កាលពីថ្ងៃម្សិលមិញនេះ បានអោយដឹងថា​  ខ្លួនបានចេញអត្ថបទផ្សាយមួយ ទាក់ទិនទៅនឹង រថភ្លើងសូកូឡា វែងជាងគេលើលោក។

width=487

គួរបញ្ជាក់ផងដែរថា រថភ្លើងសូកូឡាវែងជាងគេលើលោកនេះក៏បានបំបែកឯតទគ្គកម្មពិភពលោកផងដែរ ខណៈពេលដែលមានប្រវែងដល់ទៅ ៣៤ ម៉ែត្រឯណោះ។ ដោយចំណាយពេលដល់ទៅ៧៨៤ ម៉ោង រថភ្លើងវែងជាងគេលើលោកនេះ ក៏បានផុសត្រដែតខ្លួនឡើងនៅឯប្រទេស Brusselដែលជាស្នាដៃសិល្បៈរបស់វិចិត្រករកំពូល Andrew Farrugia មកពី Malta ។

width=488

លើសពីនេះទៅទៀតរបាយការណ៍ដដែលបានបន្ថែមថា ទន្ទឹមនឹងការទទួលបានបេក្ខភាពបំបែកឯតទគ្គកម្មលើលោក  រថភ្លើងសូកូឡាវែងជាងគេនេះ  ត្រូវបានរកអោយឃើញថា​ មានទម្ងន់ដល់ទៅ ១,២៨៥ គីឡូក្រាមឯណោះ៕

ដោយ ៖ ពិសីប្រភព ៖ spy