ភ្នំពេញៈ ថ្មីៗនេះតារាចម្រៀងស្រី ដែលទើបតែបោះជំហាន ចូលប្រឡូកក្នុងពិភពសិល្បៈ សារជាថ្មីម្តងទៀត កញ្ញា ពេជ្រ ខេនឌី កំពុងតែសម្ងំសាងសងវីឡា កូនកាត់ថ្មីសន្លាង ដែលមានតម្លៃជាង២០ ម៉ឺន ដុល្លារ ដោយនាងបានបង្ហើបប្រាប់ឲ្យដឹងថា វីឡានោះមិនមែនជាញើសឈាមរបស់នាងទេ គឺមានអ្នកឧបត្ថម្ភពីក្រោយខ្នង ។

បើតាមប្រភពពីអ្នកនៅជិតដិត ស្រីស្អាតសាច់ម៉ដ្ឋរលោងប្រៀបដូចបណ្តូលចេក កញ្ញា ពេជ្រ ខេនឌី បានបង្ហើបថា បន្ទាប់ពីត្រឡប់ចូលសិល្បៈវិញ មិនទាន់បានប៉ុន្មានផង ក៏សម្ងំទិញផ្ទះវីឡាថ្មីសន្លាងមួយ ដែលមានតម្លៃជាង២០ម៉ឺន នៅបុរី999ម្តុំ នៅខាងក្រោយផ្សារ ហេងលី ដោយគេអះអាងថា នាងកំពុងតែត្រៀមខ្លួនរស់នៅជាមួយ និងជីវិតស៊ីវិល័យ ដោយសារតែមានអ្នកចាំជួយទំនុកបម្រុងនាង ។

ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា ជីវិតតារាស្រីរូបនេះ កំពុងតែឡើងកូដខ្លាំង បើទោះបីជាពេលនេះ នាងមិនសូវមានឈ្មោះបោះសំឡេង ក៏ពិតមែន។ តែនាងបានកែប្រែជីវិត ពីការរស់នៅត្រឹមផ្ទះល្វែងតម្លៃ៤-៥ម៉ឺនដុល្លារ ទៅរស់នៅលើទ្រនំវីឡាតម្លៃជាង២៣ម៉ឺន ក្នុងពេលឆាប់ខាងមុខនេះ យ៉ាងរំភើយទៅវិញ ទំនងជាមានអ្នកចាំជួយ ឧបត្ថម្ភនាងរឿងលុយកាក់ហើយមើលទៅ។

បើតាម កញ្ញា ពេជ្រ ខេនឌី បានចេញមុខអះអាងប្រាប់ LookingTODAY ឲ្យដឹងថា ពេលនេះនាងកំពុងតែជាប់ដៃ ទាំងរឿង ការងារ និងទៅមើលការខុសត្រូវផ្ទះថ្មី ដែលកំពុងតែសាងសង់ នៅក្នុងបុរី ៩៩៩ ហើយផ្ទះថ្មីនេះជាប្រភេទវីឡាកូនកាត់ មានតម្លៃ ២៣៩ ០០០ដុល្លារ។

តារាស្រីវ័យក្មេងមានវ័យជាង២២ឆ្នាំ ពេជ្រ ខេនឌី បានប្រាប់ឲ្យដឹងថា រឿងខ្ញុំទិញផ្ទះថ្មី ខ្ញុំមិនចង់ឲ្យអ្នកណាដឹងទេ ព្រោះតែខ្លាចមានព័ត៌មានវាយប្រហារខ្ញុំ ដូចដែលមានការលើកឡើងអ៊ីច៊ឹង តាមពិតទៅ ខ្ញុំទទួលស្គាល់ថា ខ្ញុំគ្មានសមត្ថភាពណា ទៅទិញផ្ទះ តម្លៃរាប់ម៉ឺនដុល្លារទេ ហើយខ្ញុំក៏ទទួលស្គាល់ថា លុយកាក់ នោះ មិនមែនជាលុយរបស់ខ្ញុំទេគឺជាលុយរបស់ម៉ាក់ បងប្រុស បងស្រីរបស់ខ្ញុំ និងលុយលក់ផ្ទះចាស់មួយចំនួន ។ ការទិញផ្ទះនេះ ខ្ញុំ និងគ្រួសារបានបង់រំលោះប្រចាំខែ ដោយខែដំបូងត្រូវ បង់៣ម៉ឺនដុល្លា រហើយ និងបង់ខែបន្ទាប់ទៀត។

កញ្ញា ខេនឌី បានប្រាប់ឲ្យដឹងទៀតថា ការបង់ប្រាក់នេះ គឺនាងបង់ចាប់ ពីខែមករា ដល់ខែកញ្ញា ទើបចប់ ហើយចំពោះរឿងដែលគេថា នាងមានអ្នកនេះអ្នកនោះ ជួយទំនុកបម្រុង ពីក្រោយនោះ គឺគ្មានទេ តែនាងក៏បាននិយាយហើយថា ការជួយនោះ គឺជាក្រុមគ្រួសាររបស់នាង មិនមានអ្នកដទៃ ។ មួយវិញទៀត នាងក៏មិនអាចហាមឃាត់មិនឲ្យគេនិយាយដែរ ព្រោះថាជាសិទ្ធរបស់គេ។

ជាមួយគ្នានោះ នាងក៏បានព្រលយពាក្យ បែបកំប្លែងលេងបន្លំមែនថា តែបើសិនជា នៅសុខៗមានគេ ទិញផ្ទះឲ្យតម្លៃប៉ុណ្ណឹង ខ្ញុំក៏សប្បាយចិត្តដែរ តែពេលនេះអត់ទាន់មានអ្នកទិញឲ្យផង... ស្រាប់តែមានគេ វាយប្រហារបែបនេះទៅហើយ...(សើច)៕

Looking

Looking

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល