ខោខ្លីលើគល់ភ្លៅ(hot pants)ត្រូវបានស្រីស្អាតស្ទើរគ្រប់រូប ពិសេសក្រុមតារាពិភពលោក និយមចូលចិត្ដ។ ខោខ្លីលើគល់ភ្លៅ មិនត្រឹមតែជួយឱ្យអ្នកប្រើប្រាស់ បង្អួតជើងទាំងស្រុងនោះទេ តែវាក៏ជួយបង្ហាញត្រគាកផងដែរ។Hot pants ត្រូវបានគេហៅថា ជាខោខ្លី short short ដោយសារតែវាមានលក្ខណៈខ្លីជាងខោខ្លីធម្មតា។ នៅក្នុងរដូវក្ដៅ Hot pants ដែលបង្កើតឡើងអំពីក្រណាតខៅប៊ោយ ឬ កាគី ត្រូវបានស្រីស្អាតនានាប្រើប្រាស់ ព្រោះវាមានសភាពរឹប និងយឹត ប៉ុន្ដែនាំមកនូវផាសុខភាពសម្រាប់អ្នកប្រើប្រាស់។បង្ហាញខ្លួនក្នុងវិស័យម៉ូដែលតាំងពីឆ្នាំ ១៩៦០ hot pants ទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់យុវវ័យ ពិសេសក្នុងយុគសម័យរបស់ភាពស៊ិចស៊ី ដូចបច្ចុប្បន្ន។ ទោះជាយ៉ាងនេះ ក្ដី ទន្ទឹមនឹងការបញ្ចេញភាពទាក់ទាញ ការស្លៀកខ្លីហួសពេកក៏នឹងនាំមកនូវលក្ខណៈជ្រុលនិយម ដែលប្រាសចាកពីប្រពៃណីរបស់នារីខ្មែរ។សូមទស្សនាការស្លៀកពាក់ ខោខ្លី hot pants របស់តារាពិភពលោក ដូចខាងក្រោម ៖

/តារាស្រីកូរ៉េខាងត្បូង ចូលចិត្តស្លៀកខោខ្លីជាងគេ

/ក្រុមតារាស្រីកូរ៉េខាងត្បូង បង្កការភ្ញាក់ផ្អើលនៅលើឆាក ដោយសារខោខ្លី

/មិនត្រឹមតែស្លៀកខ្លី ប៉ុន្ដែ Chelsee Healey ថែមទាំងមិនខ្ចីទាញរូតទៀតផង

/តារាចម្រៀងស្រី នាង Tulisa Contostavlos និង Ellie Goulding បញ្ចេញទាំងរង្វង់ទីបី ដោយស្លៀកខោខ្លី hot pants។/Miley Cyrus ក៏ចូលចិត្តខោខ្លី hot pants /

/នាងតែងស្លៀកខោខ្លី មិនថាតែនៅលើឆាក ឬនៅខាងក្រៅ។

ដោយ ៖ តារាប្រភព ៖ NS