ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេសភាគច្រើនកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ បានចាប់អារម្មណ៍ចុះផ្សាយព្រមៗគ្នា ទាក់ទិនទៅនឹងសមិទ្ធផលស្នាដៃមនុស្សជាតិថ្មីៗបំផុត នោះគឺ ការបង្កើតបាននូវឧទ្ធម្ភាគចក្រដើរដោយកម្លាំងមនុស្ស (human-pow-ered helicopter) ។

លើសពីនេះ ប្រភពសារព័ត៌មានបរទេសបន្ថែមអោយដឹងផងដែរថា ឧទ្ធម្ភាគចក្រដើរដោយកម្លាំងមនុស្ស មុនដំបូងគេបង្អស់របស់ពិភពលោកមួយនេះ បានឈ្នះពានរង្វាន់ Sikorsky Prize និងឈ្នះជាសាច់ប្រាក់ដល់ទៅ ២៥០,០០០ ដុល្លារឯណោះ បន្ទាប់ពីបានបង្ហាញជាសាធារណៈនូវសមិទ្ធផលស្នាដៃដ៏ជោគជ័យមួយនេះ ពោលគឺ វាបានហោះបានរយៈកំពស់ដល់ទៅ ៣ ម៉ែត្រ ដោយបានចំណាយពេលយ៉ាងហោចណាស់ ១ នាទី។

គួររំឭកផងដែរ ជាមួយនឹងសមិទ្ធផលស្នាដៃជោគជ័យដ៏អស្ចារ្យមួយនេះទើបតែបានទទួលស្គាល់ និងប្រគល់ពានរង្វាន់នោះទេ នាពេលថ្មីៗនេះ បន្ទាប់ពីក្រុមវិស្វករជំនាញកាណាដាបានចំណាយពេលដល់ទៅ ៣០ ក្នុងការបំពេញបាននូវភាពជោគជ័យមួយនេះ ក្រោយពីកម្មវិធីប្រកួតប្រជែងបង្កើតឡើងនូវ ឧទ្ធម្ភាគចក្រដើរដោយកម្លាំងមនុស្ស មានតាំងពីឆ្នាំ១៩៨០ មកម្ល៉េះ (The AHS Igor I. Sikorsky Human Powered Helicopter Competition was established in 1980) ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ ថាតើក្រុមវិស្វករជំនាញ អាចបង្កើតវាបាន និង ហោះហើរបានយ៉ាងណានោះ តាមដានទស្សនាវីដេអូឃ្លីបខ្លីទាំងអស់គ្នាណា ៖

ដោយ ៖ មង្គលប្រភព ៖ rt