អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីញូវ កាលពីដើមខែ តុលាថ្មីៗនេះ បានអោយដឹងថា មានការសម្ដែងបង្ហាញ នៃការលោតចុះឡើងក្នុងអាងទឹកមួយ រវាងមនុស្ស ជាមួយសត្វខ្លាជាច្រើនក្បាល ក្នុងសួនសត្វមួយ ដែលមើលទៅគួរអោយព្រឺក្បាលហើយគួរអោយរន្ទត់ តែក៏គួរអោយចាប់អារម្មណ៍ម៉្យាងដែរ។
ប្រភពខាងលើបានអោយដឹងទៀតថា ការសម្ដែងរវាងមនុស្ស និងសត្វខា្ល ដ៏អស្ចារ្យនេះ ត្រូវបានសម្ដែងឡើងក្នុងសួនសត្វ America Wildlife Pard ក្នុងតំបន់ Camp Verde, Arizona សហរដ្ឋអាមេរិក។ បើតាមការអោយដឹងពីលោក Jeff Harwell ប្រធានក្រុម នៃការសម្ដែងនេះ បានអោយដឹងថា ពួកយើងគិតថា វាមានគ្រោះថ្នាក់ដែរ ក្នុងការសម្ដែងជាមួយសត្វខា្លបែបនេះ តែបន្ទាប់ពីយើងធ្វើការសម្ដែង ជាច្រើនឆ្នាំកន្លងមក យើងឃើញថា មនុស្ស និងសត្វខ្លា ហាក់បីដូចជាយល់ចិត្ដគ្នាល្អ ដូច្នេះ អ្វីៗសម្រាប់ពួកយើងពេលនេះគឺរលូនទៅតាមធម្មតា។

ទោះបីជាយ៉ាងណាក៏ដោយ លោក Jeff បានបន្ដទៀតថា ដោសារតែមានភ្ងៀវទេសចរណ៍ជាច្រើនាក់ បានចូលទស្សនាការសម្ដែងរបស់គាត់ ដែលអាចនាំអោយពួកគាត់អាចរកប្រាក់ចំណូលបានខ្លះនោះ ទើបគាត់ចេះតែនូវបន្ដការសម្ដែងនេះរហូតទៅ។ នេះជាវីដូអូក្លីប ដែលបង្ហាញពីការសម្ដែងរវាងក្រុមលោក Jeff និងសត្វខ្លា។ សូមចុចដើម្បីមើល៕
ដោយ៖ នារីប្រភព៖ nydailynews