2NE1 បានត្រឡប់មកវិញជាមួយនិង បទថ្មីរបស់គេ ដែលទើបតែចេញកាលពីម្សិលមិញនេះដែលមានចំណងជើងថា Falling In Love ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា​ ។ទើបតែចេញបាន ១ ថ្ងៃប៉ុណ្ណោះបទ Falling In Love បានវាយលុកយកតំណែងលេខ ១ សឹងតែគ្រប់គេហទំព័រតន្ត្រី ទាំងធំតូច ទាំងក្នុងនិងក្រៅប្រទេសកូរ៉េ ។ បទចំរៀងជាចង្វាក់ Reggaeនេះមិនពិបាក នឹងទាក់ទាញទស្សនិកជនឡើយ គួបផ្សំជាមួយនិងពាក្យពេជ្យក្នុងបទនោះទៀតធ្វើអោយ ទស្សនិកជនកាន់តែជក់ចិត្ត ។

/ការគាំទ្ររបស់ទស្សនិកជន ធ្វើអោយ 2NE1 វាយយកតំណែងលេខ ១ ក្នុងគេហទំព័រចំរៀងនៅកូរ៉េទាំង ៩ គេហទំព័រក្នុងមួយពព្រិចភ្នែក ។ គេហទំព័រទាំងនោះមានដូចជា Melon, Mnet, olleh Music, Bugs, Soribada, Monkey3 , Naver Music, Daum Music, និង Cyworld ។ 2NE1 ក៏ជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុង Itunes របស់ ភីលីពីន សិង្ហបូរី វៀតណាម ម៉ាឡេស៊ី និង តៃវ៉ាន់ផងដែរ ។

/2NE1 នឹងសំដែងបង្ហាញខ្លួន ជាមួយនិងបទ Falling In Love ជាលើកដំបូងនៅថ្ងៃទី ១១ មិថុនា២០១៣ ក្នុងកម្មវិធី M Countdown ៕

ដោយ ៖ លីលីប្រភព ៖ k14