ទស្សនិកជនដែល កើតជាក្មេងក្នុងជំនាន់ឆ្នាំ ៩០ ពិតជាធ្លាប់បានស្គាល់ ខ្សែភាពយន្តសំរាប់កុមារមួយហើយ ដែលនិយាយអំពី អ្នកក្លាហានដែលអាចប្រែកាយជាមនុស្សយន្តបាន ដែលមានឈ្មោះថា Power Rangers ។ យើងបានបាត់មុខពួកគេ ជាយូរណាស់មកហើយ តើជីវិតរបស់ពួកគេ ទៅជាយ៉ាងណាហើយ ?

-Jackson David Frank (Power Ranger ស និង បៃតង) កើតនៅឆ្នាំ ១៩៧៣ ហើយបានចូលសំដែងក្នុងរឿង Power Ranger ក្នុងពេលគាត់មានអាយុ ១៩ ឆ្នាំ ។ សព្វថ្ងៃ Jackson ធ្វើជាគ្រូបង្ហាត់ក្បាច់ប្រយុទ្ធ ទៅអោយតារាសំដែង ហើយក៏នៅដើរតួខ្លួនឯងដែរ ។ Jackson មានកូន៣ នាក់ និងភរិយាឈ្មោះ​ Tammy ។

WhyWhy-Amy Jo Johnson (Power Ranger ស៊ីជំពូ) កើតក្នុងឆ្នាំ ១៩៧០ នាងមានសមត្ថភាពក្នុងវិស័យសិល្បៈជាច្រើនដូចជា អ្នកនិពន្ធ អ្នកចំរៀង និងតារាសំដែង ដែលបាននាំនាង អោយចូលក្នុងការសំដែងរឿង Power Ranger នេះបាន ។ សព្វថ្ងៃ Amy នៅតែធ្វើជាតារាសំដែង ដោយធ្លាប់សំដែងក្នុងរឿងដូចជា Felicity ,Flashpoint ,The Division, និង Tiger Eyes ជាដើម ។ នាងរស់នៅជាមួយស្វាមី Oliver Giner និងកូនស្រីម្នាក់ ។

Why

Why-Thuy Trang (Power Ranger ពណ៌លឿង) ជាតារាសំដែង វៀតណាម-អាមេរិចកាំង កើតក្នុងឆ្នាំ ១៩៧៣ ។ ដោយសារតែជោគជ័យក្នុងរឿង Power Rangers នាងបានចូលសំដែងក្នុងរឿងផ្សេងទៀតដូចជា The Crow: City of Angels និង Sky Hard ជាដើម ។ តែជាអកុស្សល នាងជួបគ្រោះថ្នាក់ចរាចរ ហើយក៏បានស្លាប់ក្នុងឆ្នាំ ២០១១ ។

Why

Why-David Jost (Power Ranger ពណ៌ខៀវ) កើតក្នុងឆ្នាំ ១៩៦៩ ហើយបានលេចមុខក្នុងរឿង PowerRangers ។ David Jost ធ្លាប់ត្រូវបានពាក់ពាន់ និងត្រូវបានគេចោទប្រកាន់ ជាច្រើនដងជាមួយនិងបញ្ហាស្រឡាញ់ភេទដូចគ្នា ដែលធ្វើអោយគាត់ ឈឺក្បាលមែនទែន ។ សព្វថ្ងៃ David Jost ធ្វើជាអ្នកផលិតកម្មវិធីទូរទស្សន៍ ។

Why

Why-Walter Emanuel Jones (Power Ranger ខ្មៅ) កើតឆ្នាំ ១៩៧០ ហើយគាត់ជាអ្នករាំ និងជាតារាសំដែង ។ គាត់ទទួលបានជោគជ័យ នៅពេលដែលគាត់បាន លេចមុខក្នុងរឿង Power Rangerជាតួ Power Ranger ពណ៌ខ្មៅ ។ បន្ទាប់មកក៏បន្តសំដែងក្នុងរឿង Mabilu Shores ,Space Cases ,និង Buffy the Vampire Slayer ។ Walter ធ្លាប់បានប៉ូលិសចាប់ខ្លួន​ ពីបទបើកបរ ក្រោមឥទ្ធិពលជាតិស្រវឹង ក្នុងឆ្នាំ ២០០៩ ។ សព្វថ្ងៃ Walter នៅតែបន្តជាអ្នកសំដែង ៕

Why

Why

ដោយ ៖​ លីលីប្រភព ៖ k14