ចិន៖ កម្មវិធីចម្លែកមួយបានធ្វើឡើងកាលពីដំណាច់ឆ្នាំទៅមិញដោយបានទាក់ទាញមនុស្សជាច្រើននាក់។ កម្មវិធីនេះត្រូវបានគេឱ្យឈ្មោះថា copper 24 hours ដែលធ្វើឡើងនៅឯទីក្រុងChangsha ខែត្រ Hunan ប្រទេសចិន។កម្មវិធីនេះតម្រូវឱ្យបេក្ខជន បេក្ខនារី ២ រូបដែលមកប្រកូតគ្នា ស្រាតសម្លៀកបំពាក់ទុកតែខោខ្លី ឬ Bikini ហើយចួលទៅឈរក្នុងបន្ទប់ទឹកកកដែលមានទំហំល្មមខ្លួនដើម្បីស្វែងរកអ្នកដែលអាចទ្រាំបានយូរជាងគេ។ហេតុការណ៍ប្លែកៗបែបនេះកម្រនឹងឃើញមានកើតឡើងណាស់នៅប្រទេសចិន ប៉ុន្តែទោះបីជាយ៉ាងណាក៏ក្រុមការងាររបស់កម្មវិធីគេមានការប្រុងប្រយ័ត្នជាលំដាប់ផងដែរដោយមានគ្រូពេទ្យរង់ចាំមើលជានិច្ជ៕

/

/

/

/

/

ដោយ៖ ផានិតប្រភពពី៖ K14