ថ្មីៗនេះ រដ្ឋាភិបាលអ៊ីតាលីបានប្រមូលយកនូវមេសោរាប់ពាន់សោ ចេញពីស្ពានស្នេហា Ponte Milvio ដ៏ល្បីឈ្មោះនៅទីក្រុង Rome, ដើម្បីជួយឲ្យសមិទ្ធិផលបុរាណមួយនេះផុតពីការទ្រទម្ងន់ធ្ងន់ ដែលងាយនឹងបង្កឲ្យមានការខូចខាត។
តាមប្រភពបានឲ្យដឹងថា ក្រោយពីរឿងប្រលោមលោក 'Ho voglia di te' (I Want You) របស់អ្នកនិពន្ធជនជាតិអ៊ីតាលី Federico Moccia ចេញលក់ គូសង្សារជាច្រើនគូបានយកតម្រាប់តាមតួអង្គនៅក្នុងរឿង ដោយធ្វើដំណើរមកស្ពាននេះ ចាក់ភ្ជាប់មេសោលើស្ពាន រួចបោះកូនសោចូលក្នុងទឹកទន្លេ។ សភានៅទីក្រុង Rome បានឲ្យដឹងថា ដែកច្រេះ និងច្រវាក់ស្នេហាកំពុងតែធ្វើឲ្យខូចខាតនូវ ជញ្ជាំងស្ពាន ហើយត្រូវមានដំណោះស្រាយឲ្យសមស្របមួយ មុននឹងរឿងនេះយឺតពេល៕
/
ដោយ៖ សិលាប្រភព៖ K14