ក្មេងស្រី ជនជាតិចិនម្នាក់ មានអាវុទសំខាន់នៃការបំផ្លិចបំផ្លាញ ការសំងាត់ទ្រង់ទ្រាយធំរបស់ ក្រុម ម៉ាហ្វីយ៉ា ចិន និង រុស្សី ដែលមានគំនិតចង់កាន់កាប់ និង គំរាមកំហែង រដ្ឋាភិបាលទាំងអស់ក្នុងពិភពលោក។ ក្មេងស្រីនេះបានជួបជាមួយ “Soldier of Fortune” (ដើរតួរដោយ Jason Stretham) ហើយគាត់បានការពារនាងពីការតាមចាប់ជំរិត និងតាមសំលាប់ពី ឧក្រិដ្ឋជន រុស្សី និង ចិន នៅក្នុង សហរដ្ឋអាមេរិក។ ពួកគេទាំងពីរក្រុម បានប្រជែងគ្នាដើម្បីស្វែងរកក្មេងស្រីនេះ និង យករឿងសំងាត់ទាំងអស់ដែលនាងមាន ដូច្នេះពួកគេអាចប្រើវាដើម្បីគំរាមកំហែងរដ្ឋា ភិបាលទាំងអស់ ក្នុងពិភពលោក។នៅក្នុងរឿងនេះបង្ហាញអំពីការរត់គេចខ្លួនរបស់ពួកគេ ២នាក់ទៅកាន់តំបន់ផ្សេងៗគ្នា (រួមបញ្ចូលទាំង សណ្ឋាគារធំៗ និង កាស៊ីណូធំៗ) នៅក្នុងទីក្រុងធំៗ (ទីក្រុង New York និង Philadelphia PA) នៅប៉ែកខាងកើតនៃសហរដ្ឋអាមេរិក។
រឿងនឹងបញ្ចាំងនៅ Legend ចាប់ពីថ្ងៃនេះតទៅ។
- ប្រភេទរឿង៖ Action, Crime, Thriller - ដើរតួដោយ៖ Jason Statham, Catherine Chan, Robert John Burke,James Hong, Anson Mount- ដឹកនាំដោយ៖ Boaz Yakin- និពន្ធដោយ៖ Boaz Yakin- ផលិតដោយ៖ Lawrence Bender, Dana Brunetti
ប្រភព៖ Legend