ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ កាលពីវេលាល្ងាចម្សិលមិញនេះ បានចេញផ្សាយអោយដឹងថា នៅឯប្រទេសចិនឯណោះវិញ ពោលគឺ នៅក្នុង Tangshenនាខេត្ត Hebei តែម្តង ត្រូវបានរកអោយឃើញថា មន្រ្តីប៉ូលីសចរាចរណ៍ពីររូប ដែលជាស្រ្តីនោះ បានវាយតប់គ្នា នៅទីតាមសាធារណៈ ខណៈពេលដែលចរាចរណ៍ក៏កំពុងតែមមាញឹក។
លើសពីនេះ ប្រភពសារព័ត៌មានដដែល មិនបានបញ្ជាក់អោយដឹងនោះទេ ពីមូលហេតុដែលនាំអោយប៉ូលីសចរាចរណ៍ស្រីទាំងពីររូបនេះ វាយតប់គ្នានៅតាមទីសាធារណៈនោះទេ យ៉ាងណាមិញ បើយើងងាកក្រឡេកទៅមើល បណ្តាញគេហទំព័រវីដេអូដ៏ពេញនិយម យូធូប វិញវីដេអូ ប៉ូលីសស្រីចិន វាយគ្នាមួយនេះ ពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំង ខណៈមានអ្នកចូលទស្សនាដល់ទៅជិត ២ ម៉ឺនដងឯណោះ។
គួររំឭកផងដែរថា មកទល់នឹងពេលនេះ មន្រ្តីប៉ូលីសស្រីពីររូបនេះ ត្រូវបានបណ្តេញ និងបញ្ឈប់ ពីការងារជាផ្លូវការហើយ បន្ទាប់ពីធ្វើរឿងអាម៉ាស់ នៅតាមទីសាធារណៈបែបនេះខណៈវាពិតជាឥទ្ធិពលមួយមិនល្អនោះទេ ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ចងចាំ ៖ ការប្រើអំពើហឹង្សា ជាអំពើមួយដែលខុសច្បាប់ ដូច្នេះ គួរណា ដោះស្រាយជម្លោះដោយសន្តិវិធី ទើបជាការប្រសើរ ខឹងខុស ខឹងខាត ជាទ្រឹស្តីមួយដែលចាស់បុរាណ តែងពោលឡើង ក្នុងន័យអប់រំ ប្រជាពលរដ្ឋទូទៅ៕
ដោយ ៖ ពិសីប្រភព ៖ ដឹមីរ័រ