
ប្រជុំរូបថតរបស់ Kristina & Kayla (កូនស្រីពីរនាក់របស់Jason) ត្រូវបានលោក Jason Lee ថតកាលពីឆ្នាំ២០០៦។ ជាងថតរូបជូនជាតិអាមេរីករូបនេះ សង្ឃឹមថា រូបគួរឲ្យស្រឡាញ់ទាំងនេះអាចធ្វើឲ្យម្តាយរបស់លោកសប្បាយចិត្តរាល់ថ្ងៃ ហើយដើម្បីរួមកម្លាំង ជួយម្តាយរបស់លោកទប់ទល់នឹងជម្ងឺមហារីក។ លោកបានឲ្យដឹងថា ម្តាយលោកមានជម្ងឺមហារីកឈាមស ត្រូវដេកនៅមន្ទីពេទ្យ ប៉ុន្តែចៅៗរបស់គាត់មិនអាច ទៅពេទ្យដោយញឹកញាប់បានទេ។ លោក Jason Lee ជាជាងថតរូបអាពាហ៍ពិពាហ៍មួយរូប គាត់ចាប់ផ្តើមល្បីទូទាំងពិភពលោក នៅពេលគាត់បង្ហោះរូបទាំងនេះ ទៅលើគេហទំព័រសង្គម។
ដោយ៖ មិនាប្រភព៖ zing