ATV បានបង្ហាញបេក្ខនារីបវកញ្ញាអាស៊ីប្រចាំឆ្នាំ ២០១២ ទាំង ១២ រូបកាលពីដើមសប្ដាហ៍មកនេះដែលកម្មវិធីនេះបានធ្វើឡើងយ៉ាងធំដុំអធឹកអធមមែនទែន ហើយគឺដើម្បីបំបាក់កម្មវិធី Miss HongKong របស់ TVB ដែលបានធ្វើទៅកាលពីពេលថ្មីៗនេះផងដែរ។ក្នុងកម្មវិធីសន្និសិទ្ធកាសែតក្នុងសប្ដាហ៍នេះបេក្ខនារីទាំង ១២ រូបបានចេញមកបង្ហាញខ្លួនជាមួយសម្លៀកបំពាក់រ៉ូបខ្លីដែលបង្ហាញសម្រស់ដ៏ស្រស់ស្អាតរបស់ពួកគេ។ក្នុងនោះឆ្លងកាត់ការប្រកួតប្រជែងជម្រុះយ៉ាងច្រើនដំណាក់កាលទើបគេអាចរកឃើញបេក្ខនារីទាំង១២ រូបដែលមានទេព្យកោសល្យ ហើយទាំង ១២ នាក់នេះនឹងត្រូវបានគេដាក់អោយធ្វើការប្រកួតថែមទៀតដើម្បីស្វែងរក Miss Asia 2012 របស់ទូរទស្សន៍ ATV ហុងកុង។បេក្ខនារីទាំង ១២ នាក់គឺ៖

/

លេខរៀងទី ១៖ Chiu Hoi Yan លេខរៀងទី ២៖ Bianca Wong លេខរៀងទី ៣៖ Stella Leong 

/

លេខរៀងទី ៤៖ Monica Chan លេខរៀងទី ៥៖ Annie Qi លេខរៀងទី ៦៖ Sun Qian

/

លេខរៀងទី ៧៖ Lili Xu លេខរៀងទី ៨៖ Ellen Yuលេខរៀងទី ៩៖ Natalie Tse

/

លេខរៀងទី ១០៖ Scarlett Chan លេខរៀងទី ១១៖ Chan Ying Ying លេខរៀងទី ១២៖ Allie Huang 

/

ដោយ៖ ម៉ូកាប្រភពពី៖ jaynestars