យល់ដឹង៖ តាមការសិក្សាស្រាវជា្រវមួយ នៃសាកលវិទ្យាល័យរដ្ឋតិចសាស់ កាលពីពេលថ្មីៗនេះ បង្ហាញថា​ មនុស្សស្រីភាគច្រើននាពេលបច្ចុប្បន្ននេះ តែងតែចង់វាយតម្លៃ និងធ្វើការអង្កេតពីដៃគូស្នេហារបស់ពួកគេ ជាពិសេសនៅពេលមានទំនាក់ស្នេហានៅលើគ្រែតែម្ដង។

ដួច្នេះក្នុងនាមយើងជាមនុស្សប្រុស យើងត្រូវតែប្រកាន់ភ្ជាប់នូវគោលជំហរខ្លះៗ ដើម្បីជាជាគុណប្រយោជន៍​ (ជាពិសេសមុន ឬក្រោយរួមភេទ) សម្រាប់អោយមនុស្សស្រីវាយតម្លៃថា យើងជាមនុស្សចេះដឹង ឆ្លាតវៃ និងខ្លាំងក្លាទៀតផង។

១. ចំណងកាន់តែរឹងមាំ ក្រោយពេលរូមភេទលោក Revel Shaun វ័យ ២៤ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យរដ្ឋ Ohio បានបញ្ចេញយោបល់របស់ខ្លួនថា បុរសត្រូវតែចេះយកចិត្ដដៃគួស្នេហាអោយបានច្រើន ក្រោយពេលមានទំនាក់ទំនង នៅលើគ្រែរួច ដូចជា ​ជួននាងទៅហាងកាហ្វេ ហាងញាំអាហារ និងរោងភាពយន្ដជាដើម។

width=450

២. ធ្វើអ្វីដែលគិតថា ផ្ដល់ភាពរ៉ូមែនទិកជាការពិតណាស់ នារីៗភាគច្រើនតែងតែចង់បាន ភាពរ៉ូមែនទិក ដូចបុរសអញ្ចឹងដែរ ដូច្នេះក្នុងនាមយើងជាមនុស្សប្រុស ត្រូវតែរៀន និងស្វែងយល់នូវអ្វីដែលពួកនាងចង់បាន។ ជាឧទាហរណ៍ ដូចជាការដ្ដល់ភាពរ៉ូមែនទិក និងភាពស្រើបស្រាល ត្រង់កន្លែងផ្លូវចូលផ្ទះ ដែលមានលក្ខណៈស្ងាត់ និងមិនអាចអោយអ្នកដ៏ទៃមើលឃើញ។ ការផ្លាល់ប្ដូរកន្លែងស៊ិច ក្នុងបន្ទប់ទឹកឬលើកៅអី ក៏ជាបំណងប្រថា្នរបស់មនុស្សស្រីជាច្រើនដែរ។

width=451

៣.ត្រូវក្រោកពីគ្រែគេងអោយបានមុននាង

នាង Jemma មានវ័យ ២៥ឆ្នាំ មកពីរដ្ឋ New Jersey បាននិយាយថា បុរសដែលក្រោកក្រោយដៃគូរស្នេហា ជាពិសេស បន្ទាប់ពីការរូមភេទរួចហើយនោះ នោះនារីអាចចាត់ទុកបុរសនោះថា ជាមនុស្សទន់ខ្សោយ នឹងស្ពឹកទៀតផង។ ដូច្នេះ ក្នុងនាមយើងជាមនុស្សប្រុសត្រូវតែស្វាហាប់ នឹងមិនត្រូវទ្រមក់ ដែលអាចនាំអោយមនុស្សស្រីមើលងាយបានទេ។

width=452

 

ដោយ៖ វត្ដីប្រភព៖ research