កាលពីម្សិលមិញនេះ Justin Bieber បានបណ្ដើរនាង Selena Gomez ទៅញុំាអាហារពេលល្ងាចនៅភោជនីយដ្ឋានជប៉ុនមួយដែលមានឈ្មោះថា Benihaha នៅក្នុងទីក្រុង Los Angeles។គេស្លៀកពាក់ហាក់ដូចជាចម្លែកបន្តិច ជាមួយខោត្រឹមជង្គង់ពណ៌ក្រហម ហើយមានកាតាបកូនក្មេងពណ៌ក្រហមមួយស្ពាយជាប់ខ្នងទៀតផង។ រូបភាពរបស់គេបានចេញពេញ Internet ហើយទទួលការរិះគន់ណាស់ផងដែរ ដែលគេថា JB ស្លៀកពាក់រៀបខ្លួន ដូចកូនក្មេងមិនទាន់ចប់បឋមសិក្សា ហើយបើមើលទៅគឺវាបែបនេះមែន។មានមនុស្សមួយចំនួនលើ Internet នោះក៏បាននិយាយថា មិនទាន់អស់ជាតិក្មេងផងចង់បានប្រពន្ធទៀតផង។ ចំណែកឯនាង Selena Gomez វិញនាងបានព្យាយាមអស់លទ្ធភាពក្នុងការគិចពីកាមេរ៉ាមើលទៅហាក់ដូចជាមិនចង់អោយអ្នកកាសែត ថតជាប់នោះទេ៕

/

/

/

/

ដោយ៖ ម៉ូកាប្រភពពី៖ K14