បើតាមប្រភពព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Forbes បានឲ្យដឹងថា តារាចម្រៀង LadyGaga បានក្លាយជាតារាចម្រៀងអាយុក្រោម ៣០ ឆ្នាំដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ ២០១២ នេះ។
1. Lady Gaga : 170 លានដុល្លារអាមេរិក
ប្រភពព័ត៌មានដដែលនេះ ក៏បានបញ្ជាក់ផងដែរថា ៖ តារាចម្រៀងវ័យ ២៦ ឆ្នាំរូបនេះរកចំណូលបាន១៧០លានដុល្លារអាមេរិក ដោយបានពីការសម្តែង Concert ដល់ទៅ ១៣៧ លើក ក្នុងចំណោមប្រទេសជាង ២២ លើពិភពលោក ក្នុងរយៈពេលជាង ១២ ខែ (គិតចាប់ពីខែ ឧសភា ឆ្នាំ ២០១១ ដល់ ខែ ឧសភាឆ្នាំ ២០១២ )។ ចំណែកឯតារាចម្រៀងវ័យក្មេង Justin Bieber គឺជាតារាចម្រៀងបុរសដែលជាប់ចំណាត់ថ្នាក់លេខ២ ដោយរកចំណូលបាន ៥៣ លានដុល្លារអាមេរិក ។ លេខ ៣ បានទៅលើ Rihanna រកចំណូលបាន២៩ លានដុល្លារអាមេរិក និង Katy Perry លេខ ៤ រកចំណូលបាន ២០ លានដុល្លារអាមេរិក។
2. Justin Bieber : ៥៣ លានដុល្លារអាមេរិក
3. Rihanna : ២៩ លានដុល្លារអាមេរិក
4. Katy Perry : ២០ លានដុល្លារអាមេរិក
ដោយ ៖ មង្គលប្រភព ៖ best-reviewer