តារាបរទេស ៖ ក្រុមតារាចម្រៀងប្រុស One Direction បានចុះហត្ថលេខា ពោលគឺ ចុះកុងត្រាថ្មីតែម្តងជាមួយនឹងក្រុមហ៊ុន Pepsi ក្នុងការចុះផ្សព្វផ្សាយ ក៏ដូចជាថតស្ពតអោយក្រុមហ៊ុនមួយនេះផងដែរ។
លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ The Sun បានបន្ថែមអោយដឹងផងដែរថា កាលពីសប្តាហ៍មុន ក្រុមតារាចម្រៀងប្រុសមួយក្រុមនេះ បានថតនូវអាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Take Me Home ខណៈពេលដែលអាល់ប៊ុមចម្រៀងមួយនេះ ទាក់ទិនទៅនឹងការផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន Pepsi ផងដែរ។

គួរបញ្ជាក់ផងដែរថា របាយការណ៍ដដែលបានបញ្ជាក់អះអាងផងដែរថា អាល់ប៊ុមចម្រៀងថ្មីរបស់ក្រុមតារាចម្រៀងប្រុសមួយក្រុមនេះ Take Me Home នឹងចេញផ្សាយជាផ្លូវការ ទូទាំងសកលលោកនៅក្នុងអំឡុងខែវិច្ឆិកា ខាងមុខនេះ ពោលគឺ ចេញផ្សាយនៅថ្ងៃទី ១២ ខែវិច្ឆិកានៅចក្រភពអង់គ្លេស នឹងចេញផ្សាយនៅសហរដ្ឋអាមេរិក នៅថ្ងៃទី ១៣ ខែវិច្ឆិកាខាងមុខនេះផងដែរ៕
ដោយ ៖ ពិសីប្រភព ៖ Sum