ភ្នំពេញ៖  បើទោះបីជាព្រឹត្តិការណ៍ ដ៏ធំអស្ចារ្យរបស់ ផលិតកម្ម រស្មីហង្សមាស Best of the Best បានប្រព្រឹត្តិទៅជា ច្រើនឆ្នាំកន្លងមកក៏ដោយ ក៏ប៉ុន្តែតារាចម្រៀងជួរមុខប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា នៅតែមានអារម្មណ៍ ភ័យជាប់ដើមទ្រូង បើទោះបីជានាងធ្លាប់ឆ្លង កាត់កម្មវិធីក៏ធំមួយនេះ ជារៀងរាល់ឆ្នាំក៏ដោយ ។

ខណៈព្រឹត្តិការណ៍ដ៏អស្ចារ្យ ប្រចាំឆ្នាំរបស់ផលិតកម្ម ហង្សមាស Best of the Best ខិតជិតមកដល់ គេមើលឃើញថា តារាចម្រៀងនៅក្នុងទ្រនំ ហង្សមាស ទាំងប្រុសទាំងស្រី កំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការហាត់សម ដើម្បីត្រៀមនៅក្នុង មហាព្រឹត្តិការណ៍ Best of the Best ក្នុងនោះក៏មានកញ្ញា ឱក សុគន្ធកញ្ញា ម្នាក់ផងដែរ ដែលមហាជនដឹងថា នាងជាកំពូលតារា ជួរមុខគេក្នុងទ្រនំ ហើយក៏ជាតារាត្រូវ បានផលិតកម្ម យកចិត្តទុកដាក់ ខ្លាំងទៀតផង។

នៅក្នុងកម្មវិធីតន្រ្តីរបស់ ទូរទស្សន៍ហង្សមាស កាលពីពេលកន្លងទៅថ្មីៗនេះ កំពូលតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បាននិយាយនៅ ក្នុងកម្មវិធីនោះថា នាងនៅតែមានអារម្មណ៍ភ័យ ថ្វីដ្បិតតែនាងធ្លាប់ឆ្លង កាត់ការសម្តែងនៅក្នុង មហាព្រឹត្តិការណ៍ Best of the Best នេះជារៀងរាល់ឆ្នាំក៏ដោយ ។

នៅក្នុងឱកាសនោះ តារាចម្រៀងល្បីឈ្មោះរូបនេះ បានប្រាប់ទៅដល់មហាជនថា នាងមានបទចម្រៀង ជាច្រើនបទសម្រាប់ ត្រៀមបង្ហាញទៅ ដល់មហាជន និងអ្នកគាំទ្រ (Fan) របស់នាង ក្នុងនោះមាន បទមនោសញ្ចេតនា និងបទញាក់កន្រ្តាក់ អារម្មណ៍ជាច្រើនបទ ។

លើលពីនេះ ទៅទៀត កញ្ញា ឱក សុគន្ធកញ្ញា បានពោលពាក្យ ទាំងក្តីរំភើបក្នុងចិត្តថា រាល់ថ្ងៃនេះ នាងកំពុងតែហាត់សម នឹងបំបែកក្បាច់រាំ ជាមួយក្រុមរាំរបស់នាង ដើម្បីបម្រើអារម្មណ៍ ទៅមហាជន និងស្រទាប់យុវវ័យ ។ មិនតែប៉ុណ្ណោះតារាចម្រៀង កំពុងតែរង្គោះរង្គើរឿងរ៉ាវ ស្នេហារូបនេះ វាចាទាំងទឹកមុខញញឹមថា នាងបានត្រៀមក្បាច់រាំថ្មីៗ និងបទចម្រៀង ពីរោះៗជាច្រើន ដើម្បីតម្រូវចិត្តទៅដល់ ទស្សនិកជននាឱកាសនោះ៕

Looking

Looking

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល