អ្នកទោសដែលមានជំងឺរោគចិត្តឈ្មោះ Dana Martin ដែលជាប់ទោសដល់ទៅ ២ ជាន់គឺទោសរំលោភនឹងសំលាប់ក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់នោះ បាននិយាយថាគំរោងតាមសំលាប់ Justin Bieber របស់គេមិនទាន់ចប់ទេហើយគេនឹងផ្តល់រង្វាន់ ១៦៥០ ផោនសំរាប់ការសំលាប់ ។
ក្រុមរបស់ Martin គ្រោងនឹងសំលាប់ Justiner Bieber កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំមុនម្តងរួចទៅហើយក្នុងពេលដែល Justin Bieber កំពុងច្រៀងសំដែងនៅ Madison SquareGarden ដោយបំរុងចូលទៅចាប់ដៃហើយទាញ Justin Bieber ចុះរួចចាក់គេជាមួយនឹងកន្ត្រៃធ្វើសួនច្បារ ។ ប៉ុន្តែគំរោងបានបរាជ័យដោយសារតែ Martin ធ្វើអោយបែកការពេលដែលគេកំពុងពិភាក្សាជាមួយនឹងក្រុមរបស់គេធ្វើអោយបែកលឺដល់សន្តិសុខ ។
Martin ប្រាប់ទៅអ្នកយកការណ៍ទស្សនាវដី្ដថា គេចង់អោយ Justin Bieber ស្លាប់ព្រោះការផ្លាស់ប្តូររបស់ Justin Bieber បានក្លាយខ្លួនទៅជាអ្វីផ្សេងដែលបែកចេញពីអ្នកចំរៀងប្រុសគួរធ្វើ ។ Martin និយាយថាទោះបីជាពេលនេះគេជាប់គុកមែនតែគំរោងការ របស់គេនៅមិនទាន់ចប់ទេ កុំគិតថាគេបោះបង់វាអោយសោះ ៕
ដោយ ៖ លីលីប្រភព ៖ k14