ចិន៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ស្ពានកាត់សមុទ្រ ដែលមានទម្រខ្សែពួរដ៏ធំជួយទ្រ នៅឯប្រទេសចិនឯណ្ណោះ ត្រូវបានគេ ដាក់អោយប្រាស់ប្រាស់ហើយ។

width=449

ប្រភពខាងលើបានអោយដឹងថា Jiaxing-Shaoxing Sea Bridge ត្រូវបានគេចាត់ទុកថា ជា ស្ពានដែលវែង និងធំជាងគេ ក្នុងពិភពលោក ព្រោះវាជាស្ពានទី១ ដែលត្រូវបានកសាងឡើងកាត់សមុទ្រ ហើយដោយប្រើខ្សែពួរធ្វើជាទម្រគ្រឹះ ដ៏រឹងមាំ។​ស្ពាននេះត្រូវបានចំណាយពេល ៧ឆ្នាំ ក្នុងការកសាង តែក្នុងនោះ គេមិនបានប្រាប់ពីថវិការ ក្នុងការចំណយកសាងស្ពាននេះឡើយ។

width=450

width=449

គួរបញ្ចាក់ផងដែរថា ស្ពាននេះ គឺត្រូវបានធ្វើកាត់សមុទ្រ Hangzhou Bay ដោយមានប្រវែង ៦.២ miles ដែលស្មើនឹង ១០គីឡូម៉ែត្រ ស្ថិតក្នុងខេត្ដ Shaoxing  ប្រទេសចិន៕

ដោយ៖ នារី ប្រភព៖ newsday