មិនគួរអោយជឿ ៖ ក្រុមអ្នករុករករ៉ែអូស្រា្តលី ដែលមានសមាជិក ១៥ រូប ត្រូវបានរកអោយឃើញថា ត្រូវបានដេញចេញពីតំណែង ក៏ព្រោះតែជោរផ្អើលតាមគ្នា រាំបទ Harlem Shake នៅកន្លែងធ្វើការ ខណៈពេលដែលការធ្វើបែបនេះ វាផ្ទុយទៅនឹងច្បាប់ការងារ ដោយល្មើសទៅនឹងបទបញ្ញតិ្ត ផ្ទុយនឹងបទបញ្ជាសុវត្ថិភាពការងារ និងភាពមិនប្រកាន់ខ្ជាប់ខ្ជួននូវវិន័យជាដើម ។
គួរបញ្ជាក់ផងដែរថា វីដេអូនោះ ត្រូវបានថតនៅឯការដ្ឋានរ៉ុករករ៉ែ Agnew Gold Mine ដែលមានទីតាំងនៅក្នុងប្រទេសអូស្រ្តាលី ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូ Harlem Shake ដែលជាមូលហេតុ ធ្វើអោយបុរសទាំង ១៥ នាក់នោះ អត់ការងារធ្វើបន្តិចទៅ ៖
ដោយ ៖ ពិសីប្រភព ៖ spy